ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវ អញ្ជើញ រាប់បាត្រឆ្លងបិណ្ឌទី១០ និង អញ្ជើញជាគណធិបតីក្នុងកម្មវិធីជួបសំណេះសំណាលជាមួយមនុស្សចាស់

ខេត្ត


បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី  ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញអមដំណើរ  ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ បានអញ្ជើញ រាប់បាត្រ សូត្រមន្ត ឆ្លងកាន់បិណ្ឌវេនទី១០តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ  ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ  នៅវត្តហ្លួងសុីសុវត្ថិរតនារាម ។

ក្រោយពិធីរាប់បាត្រនិងសូត្រមន្តចប់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជាគណអធិបតី ក្នុងកម្មវិធីជួបសំណេះសំណា ជាមួយមនុស្សវ័យចាស់ នៅវត្តហ្លួងសុីសុវត្ថិរតនារាម ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។


ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ឧបនាយរដ្ឋមន្ត្រី បានថ្លែងថា​ ក្នុងនាមជា​ប្រធានសមាគមមូលនិធិ​ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល​ដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ​ម៉ៅ​ ម៉ាល័យ​ ក៏បាននាំបច្ច័យសរុបចំនួន ២៥៩០០មុឺនដុល្លារ( ពីរមុឺនប្រាំពាន់ប្រាំបួនរយដុល្លារ)  និង ១៨លាន១៣ម៉ឺនរៀល​ ក្នុងនោះថវិកា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវចំនួន ២មុឺនដុល្លារ  ប្រគេនដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងបាននាំយកអំណោយឧបត្ថម្ភដល់មនុស្សចាស់ចំនួន ៣២១ នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូ ថវិកា៥ម៉ឺនរៀល ក្រម៉ា១ កំសៀវដាំ ទឹកអគ្គិសនី១ ពិលជួតក្បាល១ សារុង១ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្ករស១គីឡូ មី៥កញ្ចប់ កៅអៀក ខ្លា៥បន្ទះ អំបិលអីយ៉ូត១កញ្ចប់ ប្រេងខ្យង១ដប ទឹកស៊ីអីវ១ដប ទឹកត្រី១ដប ប្រេងឆាដប១លីត្រ១ដប ត្រីខ៥កំប៉ុង និងទឹកសុទ្ធ១យួរផងដែរ ៕









No comments

Powered by Blogger.