សិទ្ធិសេរីភាពសារព័ត៌មាន នៅកម្ពុជា គឺបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន
ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងដូចខាងលើនេះ ក្នុងឱកាសទទួលជួបឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា មានទាំងរដ្ឋ និងឯកជន ក្នុងនោះមានស្ថានីយ៍ទូរទស្សន៍ចំនួន២០ ដោយស្ថានីយ៍រដ្ឋមានចំនួន២ គឺទូរទស្សន៍ជាតិកម្ពុជា ទទក១ និងទទក២។ ចំពោះវិទ្យុរដ្ឋមាន AM និង វិទ្យុ FM ហើយក្នុងចំណោមវិទ្យុ FM ២៥ ខេត្ត ក្រុង គឺ មាន ២១ខេត្ត មានវិទ្យុ FM ជាជំនួយរបស់ប្រទេសវៀតណាម ដែលអាចផ្សាយបាន ទូទាំងប្រទេស។ សម្រាប់ការផ្សាយវិទ្យុរបស់ជាតិ មានជាភាសា ចិន បារាំង អង់គ្លេស និង វៀតណាម ហើយចំពោះការផ្សាយត្រូវបានដាក់បញ្ជូលគ្រប់ប្រពន្ធ័ផ្សព្វផ្សាយសង្គម ដែលអាចដាក់បញ្ជូលបាន ដើម្បីឱ្យប្រជាជនដែលរស់នៅក្នុង និងក្រៅប្រទេស អាចបើកមើលបានឱ្យតែមានប្រពន្ធ័ Internet។
ឯកឧត្តម បានបន្តទៀតថា ទាក់ទងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន មានចំណុចសំខាន់ចំនួន ៣ គឺទី១ អនុញ្ញាតឱ្យជនបរទេសអាចបើក កាសែតនៅកម្ពុជាបាន។ ទី២ អ្នកកាសែតមានសិទ្ធិ លាក់ប្រភពព័ត៌មានដោយមិនចាំបាច់ប្រាប់បាន។ ទី៣ អ្នកកាសែតមិនត្រូវចាប់ដាក់ពន្ធធនាគារ ដោយគ្រាន់តែបញ្ចេញមតិពាក់ព័ន្ធបញ្ហានយោបាយនោះឡើយ តែមានអ្នកនយោបាយមួយចំនួនយកចំណុចនេះដោយប្រើប្រាស់ព័ត៌មានក្លែងបន្លំ ដើម្បីវាយប្រហារ មកលើរាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជន និងរដ្ឋាភិបាលប្រទេសពីរ កម្ពុជា វៀតណាម កាន់តែរឹងមាំបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនសមាជិកគណៈនិពន្ធនាយកនៃមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមថា ជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃឡើងកាន់តំណែង របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមានការប្រារព្ធពិធីជួបជុំរវាង ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ហើយក្នុងពេលនោះមានការលើកជាសំណូមពររបស់អ្នកសារព័ត៌មាន ហើយ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ធ្វើការសម្រេច គឺស្មើនឹងការសម្រេចក្នុងពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីផងដែរ។
ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ ពីបំណងចង់សិក្សាស្វែងយល់ពីការងាររបស់ក្រសួងព័ត៌មានកម្ពុជា លើការគ្រប់គ្រង និងតម្រង់ទិសវិស័យសារព័ត៌មាន ។ ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក បានជម្រាបជូនថា ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម ស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ហើយទស្សនាវដ្តីនេះ បង្កើតឡើងដោយ លោកប្រធាន ហូជីមិញ ដែលជាអគ្គនិពន្ធនាយកដំបូងគេបង្អស់ ដោយបានបោះពុម្ពផ្សាយ លេខទី១ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៣០។ ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម បានផ្សាយតាម ទម្រង់ជាច្រើន ដូចជាកាសែតបោះពុម្ពជាក្រដាស ផ្សាយ Online និងផ្សាយតាម Radio ថែមទៀត៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBelVmQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a05aa7ea27e12c28113d046faf46fd93005d6726/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/41D1BD95-C912-4751-94B4-C5FA3F1.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBelFmQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6f547f5d9aaeb063583dc949c309e3454c604cfd/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/3EC3FA7E-6B2C-48E9-A8CB-FACC45A.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBek1mQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d5cb6797062b3dc4e068b61f1bbfe99be77bdfd9/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/463122FE-1C3C-4CD5-B834-52E5C6C.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBekVmQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--47cdd214d9d654aa59e8672051083379642d7000/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AABA8F6E-A703-408B-B697-459FCB8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeklmQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--594fcf8c3a407c6e3bc3e02fc40bcd8368f5abec/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/BBF13864-8546-4E7B-A7B6-B8F7676.jpeg)
Post a Comment