ទេសចរណ៍ថៃសង្ឃឹមទៅលើភ្ញៀវទេសចរចិន និងជប៉ុន



ភ្នំពេញថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ - រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក ភីផាត រ៉ាតចាគីតប្រាកាន បាននិយាយថា ការចូលរួមរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC នៅទីក្រុងបាងកកនៅក្នុងខែវិច្ឆិកាខាងមុខនេះ នឹងអាចជួយដល់ប្រទេសថៃក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១២លាននាក់នៅក្នុងឆ្នាំនេះ ដែលលើសពីគោលដៅកំណត់របស់រដ្ឋាភិបាលចំនួន ១០លាននាក់។

 កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទន្ទឹមនឹងការបន្ធូរបន្ថយវិធានការរឹតបន្តឹងទៅលើការបង្ការ និងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសចាប់តាំងពីជំងឺរាតត្បាតនេះមិនត្រូវបានចាត់ទុកថាជាជំងឺឆ្លងដ៏គ្រោះថ្នាក់ចាប់ពីថ្ងៃទី១ ខែតុលាមក ភ្ញៀវទេសចរបរទេសចំនួន ១,៥លាននាក់ត្រូវបានគេរំពឹងថានឹងទៅលេងប្រទេសថៃរៀងរាល់ខែនៅចន្លោះពីខែតុលាដល់ខែធ្នូ ដែលអាចជំរុញឱ្យមានភ្ញៀវទេសចរអន្តរជាតិសរុបលើសពី ១០លាននាក់នៅក្នុងឆ្នាំនេះ។ លោកបានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ លោក ភីផាត បាននិយាយថា លោកជឿជាក់ថា ភ្ញៀវទេសចរចិនចំនួន ១,៥លាននាក់នឹងទៅលេងប្រទេសថៃនៅក្នុងខែធ្នូ ប្រសិនបើប្រធានាធិបតីចិនអនុញ្ញាតឱ្យទេសចរណ៍ក្រៅប្រទេសបន្តឡើងវិញក្នុងខែនោះ។ លោកបានកត់សម្គាល់ថា ទីផ្សារចូលរបស់ភ្ញៀវទេសចរអន្តរជាតិអាចឡើងដល់ ១២លាននាក់ប្រសិនបើមានភ្ញៀវទេសចរចិនបន្ថែមនឹងត្រូវបានរាប់បញ្ចូល។

 ជើងហោះហើររវាងប្រទេសថៃ និងភាគខាងត្បូងប្រទេសចិនបានកើនឡើងទ្វេដងដល់ ១៥ដងក្នុងមួយសប្តាហ៍ ពីជើងហោះហើរចំនួន ៧ដងក្នុងមួយសប្តាហ៍ពីមុន ដោយអ្នកដំណើរភាគច្រើនជានិស្សិត និងពាណិជ្ជករ។ ទន្ទឹមនឹងនេះដែរ ការបើកដំណើរការឡើងវិញពេញលេញរបស់ប្រទេសជប៉ុននៅថ្ងៃទី១១ ខែតុលាខាងមុខនេះ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ទាំងប្រទេសថៃ និងជប៉ុន ដោយសារការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរមានភាពខ្លាំងក្លាមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាត។ យោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបានឱ្យដឹងថា ប្រទេសនេះ

បានស្វាគមន៍ភ្ញៀវទេសចរជប៉ុនចំនួន ១,៧៨លាននាក់កាលពីក្នុងឆ្នាំ២០១៩ ខណៈដែលអង្គការទេសចរណ៍ជាតិជប៉ុនបានរាយការណ៍ថា មានភ្ញៀវទេសចរថៃចំនួន ១,៣១លាននាក់នៅក្នុងឆ្នាំដដែលនោះ។ សម្រាប់ទីផ្សារក្នុងស្រុក រដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា ចំនួនការធ្វើដំណើរក្នុងស្រុកគួរតែឈានដល់ ១៦០លាននាក់តាមគោលដៅដែលបានកំណត់ ដោយសារយុទ្ធនាការឧបត្ថម្ភធន «យើងធ្វើដំណើរទាំងអស់គ្នា»៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

No comments

Powered by Blogger.