ឯកឧត្តម ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានស្អាត និងត្រូវរៀបចំគោលដៅការងារមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់
ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅការងារឱ្យបានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យការងាររបស់ខ្លួន ដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោកឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវរួមគ្នាសហការគ្នា ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើង មានទាំងសន្តិសុខ សណ្ដាប់ធ្នាប់ សោភណ ភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងខណ្ឌ ទាំងសង្កាត់ និងមន្ទីរពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃ ឬយប់ឡើយ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកដល់ពេលនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ -១៩ មានរយៈពេលមួយឆ្នាំគត់។
ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បន្តបម្រើប្រជាពលរដ្ឋបន្ថែមទៀត ពិសេសការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រឡាញ់ និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតឱ្យយើង នៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋកាត់បន្ថយបាននូវភាពក្រីក្រ និងកាត់បន្ថយអំពើហិង្សាផងដែរ។ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពិន្ទុច្រើន ឈាន់ទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកម្ពស់សេវាសង្គម ជួយប្រជាពល រដ្ឋរងគ្រោះ និងងាយរងគ្រោះ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវជំរុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ។
គួរបញ្ជាក់ថា លទ្ធផលនៃការអនុវត្ត កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបានពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។ រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣។ រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១។ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤ (បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) ។ ចំពោះពានរង្វាន់ផ្កាយសេវាសង្គម ដែលត្រូវធ្វើពិធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣, រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣, រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២ ។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ ទទួលបានផ្កាយ៣, រដ្ឋបាលសង្កាត់ចំនួន១៥ទទួលបានផ្កាយ២,និងរដ្ឋបាលសង្កាត់ចំនួន៨ទៀត ទទួលបានផ្កាយ១ ទាបជាងគេ ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBODhoQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--bf1d5517433e3b1e1cb66a129f018b4379600c2c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-46%20(3).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUFoQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--80d63e6c1b1cd3b66662e131f29e00e5cc5d588b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-46%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUVoQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1a748d2c5e47fd26d9b62da52a3a12797a5d29b8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-45%20(3).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUloQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1150076ea58ffb0a62c579b9272cfc34cbd5cac1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-46.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOU1oQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--bfaa6853152211478dd7377fd1ee6a9d1873d2b7/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-45%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOVFoQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--294ab602fd0987a33c51035672615fb48a4d4d00/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2022-11-02_09-11-45.jpg)
ដោយសួស សំរិតសម្រួលដោយ៖ដារ៉ា
Post a Comment