អភិបាលខេត្តបាត់ដំបង ចាត់ក្រុមការងារយកអំណោយរបស់កាកបាទក្រហម ប្រគល់ជូនស្ដ្រីម្នាក់ដែលមានជំងឹមហារីកសុដន់ នៅក្រុងបាត់ដំបង
(បាត់ដំបង)៖
លោក សុខ លូ អភិបាលខេត្តបាត់ដំបង
និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់លោក សួស សុភ័ក្រ
ហេរញ្ញិកគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត និងលោក ផេង សិទ្ធី
ប្រធានគណ:កម្មាធិការអនុសាខាក្រុង រួមជាមួយក្រុមការងារចុះសួរសុខទុក្ខ
និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនជូនលោកស្រី បេង សុគន្ធា
អាយុ៥០ឆ្នាំ មានជំងឺមហារីកសុដន់រស់នៅភូមិនៅភូមិជ្រៃកោង សង្កាត់ស្លាកែត
ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោក សួស សុភ័ក្រ
បាននាំនូវការផ្ដាំផ្ញើសាកសួរទុក្ខរបស់លោក សុខ លូ
ប្រធានគណ:កម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ
និងការគិតគូរពីជីវភាពរស់នៅរបស់លោកស្រី ហេង សុគន្ធា។
លោកបានបញ្ជាក់ថា
លោក សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកស្រី បេង សុគន្ធា
លោកបានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឲ្យក្រុមការងារចុះភ្លាមៗ
ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង
និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅ។
បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ
លោកស្រី បេង សុគន្ធា បានសម្តែងនូវក្តីរំភើប
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ដែលមានលោក សុខ លូ ប្រធានគណ:កម្មាធិការសាខា ដែលបានគិតគូរពីជីវភាពរស់នៅ
រួមជាមួយអំណោយមនុស្សធម៌។
អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖
អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ៥កេស មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ
ទឹកស៉ីអ៉ីវ២យួរ ឃីត១ (ភួយ១ មុង១ សារុង ក្រមា១) និងថវិកាចំនួន១លានរៀលផងដែរ៕
Post a Comment