ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចាកចេញពីកម្ពុជាហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ


(ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចាកចេញពីកម្ពុជាហើយ នៅវេលាម៉ោង១៧៖២០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

No comments

Powered by Blogger.