-->


 

ឯកឧត្តមបណ្ឌិត ថោង ខុន និង Mr. Bruno Bodard អញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា

 


 ព្រះសីហនុ: ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង Mr. Bruno Bodard Director General of the MBBW បានអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះយើងរីករាយ និងជាថ្ងៃសំខាន់ដែលសមាជិកក្លឹបឆ្នេរសមុទ្រស្អាត បានចូលរួមសន្និសីទអន្តរជាតិ មានបទពិសោធន៍ល្អធ្វើការចែករំលែក ហើយកម្ពុជាទទួលយកបទពិសោធន៍ពីមិត្តភក្ដិដែលបានធ្វើការចែករំលែកនាពេលនេះ។

ឯកឧត្តមបណ្ឌិត បានបន្តថា កម្ពុជាជាប្រទេសតូច នៅឆ្នាំ១៩៧០ធ្លាក់ចូលក្នុងសង្គ្រាម ហើយនៅឆ្នាំ១៩៧៥ ដល់១៩៧៨ ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ រាល់ហេដ្ឋារចនាសម្ព័ ន្ធ មានដូចជា៖ ផ្លូវ ទឹក ភ្លើង ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ពិសេសធនធានមនុស្ស មានដូចជាបញ្ញវន្ត និងអ្នកជំនាញផ្សេងទៀត ត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បញ្ហាហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ។ កម្ពុជាកសាងប្រទេសឡើងវិញពីបាតដៃទទេ កម្ពុជាត្រូវកសាងធនធានមនុស្សឱ្យកូនចៅបានចូលសិក្សារៀនសូត្រ យើងមិនមានគ្រូ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ រហូតដល់ឆ្នាំ១៩៩៣ កម្ពុជាបានបង្កើតរដ្ឋាភិបាលចម្រុះ មិនមានសុខសន្តិភាពពេញលេញ ដោយធ្វើការបង្រួបបង្រួមគ្នាមានកងកម្លាំងបីភាគី ក្នុងនោះមានកងកម្លាំងរបស់រដ្ឋកម្ពុជា កងកម្លាំងលោកតាសឺន សាន និងកងកម្លាំង របស់សម្ដេចព្រះ នរោត្តម រណឫទ្ធិ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តថា នៅឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើការបង្រួបបង្រួមជាតិ បង្កើតរដ្ឋាភិបាលដោយគោរពរដ្ឋធម្មនុញ គោរពព្រះមហាក្សត្រ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញមកដល់បច្ចុប្បន្ននេះ។ ក្នុងនោះវិស័យទេសចរណ៍របស់កម្ពុជានៅឆ្នាំ១៩៩៣ មានទេសចរណ៍ប្រមាណ ២០ម៉ឺននាក់ និងមុនកូវីដ-១៩ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ៦,៦លាននាក់ (៦ ៦០០ ០០០នាក់) ។ កម្ពុជាមានតំបន់ទេសចរណ៍ល្អ គឺប្រាសាទអង្គរ រួចបន្តធ្វើការអភិវឌ្ឍវិស័យទេសចរណ៍មកកាន់តំបន់សមុទ្រ ដោយធ្វើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ រហូតពិភពលោកទទួលស្គាល់ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរស្រស់ស្អាតជាងគេលើសកលលោក មានប្រវែងជាង ៤០០គីឡួម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ មានដូចជា ខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកំពត, និងខេត្តកែប។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រនេះត្រូវធ្វើការផ្លាស់ប្តូរវេនគ្នា ។

ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណក្លឹបឆ្នេរសមុទ្រ បានផ្តល់ឱកាសឱ្យកម្ពុជារៀបចំមហាសន្និបាត និងការរៀបចំឆ្នេរសមុទ្រកម្ពុជា មានទឹកសមុទ្រល្អស្អាត ឆ្នេរសមុទ្រស្អាត ទីក្រុងស្អាតមិនមានការបំពុលបរិស្ថាន។ កម្ពុជាមានបទពិសោធន៍តិចតួចក្នុងការគ្រប់គ្រងឆ្នេរ ទន្ទឹមនោះយើងត្រូវរកផលិតផលទាក់ទងនឹងសមុទ្រ ព្រោះការបង្កើតផលិត ផល វាមានសារៈសំខាន់ណាស់សម្រាប់ភ្ញៀវទេសចរ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺសន្តិ ភាព បើប្រទេសជាតិមានសន្តិភាព យើងនឹងមានអ្វីៗទាំងអស់ ក្នុងការបង្កើនសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើន ៕ ដោយ ងូ សុមុនី

No comments

Powered by Blogger.