សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សមកពីខេត្តកណ្តាល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកណ្តាល។ ពិធីសំណេះសំណាលធ្វើឡើងនៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ។
ជំនួបសំណេះសំណាលនេះ ធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលការងារដែលបានបំពេញនៅអាណត្តិទី៦។ បន្ថែមពីលើនោះ គឺជាឱកាសដើម្បីសម្តេចតេជោ បានណែនាំ និងផ្តល់នូវអនុសាសន៍ការងារមួយចំនួនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣៕
Post a Comment