ថ្លើមធំមែន!! កាស៊ីណូ67 នឹង កាស៊ីណូ99 ក្នុងខេត្តស្វាយរៀង បើកដៃអោយខ្មែរចូលលេងល្បែងយ៉ាងអាណាធិបតេយ្យ.!!
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈម ការដក តំណែង ទៀតផង ។
ដោយក្នុងនោះ គេសង្កេតឃើញថា នៅទូទាំងប្រទេស បានចាប់ផ្តើម បិទ និងបង្រ្កាប ល្បែងសុីសង គ្រប់ប្រភេទ ជាពិសេស គឺល្បែង (ជល់មាន់ ) បានយ៉ាងល្អ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ ក៏ប៉ុន្តែ ក្នុងនោះទៀតសោត បែរជា នៅតាមបណ្តាស្រុក ក្រុង និង ខេត្តមួយចំនួន បានចាប់ផ្តើម លួចបើកដំណើរការមក វិញខ្លះៗហើយ ហាក់បីដូចជា មិនគោរព និង មិនកោតខ្លាច ចំពោះ ច្បាប់សោះឡើយ ។
តាមប្រភពព័ត៌មាន បានអោយដឹងថា កាសុីណូ (យីហោ 67.នឹង CASINO កាស៊ីណូ 99) ដែលមានទីតាំងនៅក្នុងនៅចំនុចភូមិ ចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានចំនួន ពីរ កន្លែង បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងមាន ប្រភេទល្បែងមាន់ ជល់ ផងដែរ ។
សូមបញ្ជាក់ថា តាមសម្តី របស់មន្ត្រីជំនាញ មួយចំនួន បានលើកឡើងថា ប្រភេទ ល្បែងបក្សី កីឡា នៅក្នុងប្រទេសកម្ពុជា យើង គឺមិនមានច្បាប់អនុញាតទេ។ ដូច្នេះមានន័យថា សូម្បីតែបើកលេងនៅក្នុងកាសុីណូ ក៏ខុសច្បាប់ដែរ ចំពោះប្រភេទល្បែង ជល់មាន់ មួយនេះ ។
សូមបញ្ជាក់ថា នៅមុខកាសុីណូ និងខាងក្នុងកាសុីណូ គេក៏បានសង្កេត ឃើញមានការបិត ពិដា ដោយសរសេរថាហាមប្រជាពលរដ្ឋ ខ្មែរ ចូលលេង ល្បែងសុីសង គ្រប់ប្រភេទ ។ ក៏ប៉ុន្តែទោះបីជាមានការ សរសេរ ពិដា ហាមមិនអោយពលរដ្ឋខ្មែរចូលលេង យ៉ាងណាក៏ដោយ ដោយយោងតាមប្រភពព័ត៌មាន នានា ដែលចេញ-ចូលក្នុងកាសុីណូ មួយនេះ បានខ្សឹបថា នៅតែមានពលរដ្ឋខ្មែរចូលលេងល្បែងដដែល ។
ជុំវិញបញ្ហាខាងលើនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ អង្គភាពសារព័ត៌មាន រស្មី ជាយដែន យើងបានទំនាក់ទំនងទៅលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាដើម្បីសុំការបំភ្លឺ ខលចូលតាមយរ:លេខទូរស័ព្ទ 097 93 13 356 ជាច្រើនដងគ្មានអ្នកទទួល ។
មហាជនទូទៅសំណូមពរទៅដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នឹង លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម សុខ ផល ដែលត្រូវបានថ្នាក់លើ ជឿជាក់ និង ផ្តល់នូវទំនុកចិត្ត តែងតាំងជា ប្រធាន បង្ការ បង្រ្កាប និង ទប់ស្កាត់ ល្បែង ស៊ីសង ខុសច្បាប់ ទូទាំងប្រទេសកម្ពុជា សូមជួយ ដាក់អធិការកិច្ច ស៊ើបអង្កេត និង បង្ក្រាបផងចុះ៕ ដោយលោក កើត សារ៉ាន់៕
Post a Comment