សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសាកលវិទ្យាល័យទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាពសិក្សា
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសាកលវិទ្យាល័យទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាពសិក្សា
ភ្នំពេញ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានជំរុញឱ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និងឯកជនខិតខំបង្កើនគុណភាពអប់រំ ឱ្យស័ក្តិសមទៅនឹងសមត្ថភាព សញ្ញាបត្រ និងសម្លៀកបំពាក់ដែលគេពាក់។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង ៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សម្រាប់កម្ពុជាគឺយើងត្រូវបន្តការខិតខំ ឥឡូវយើងមានបរិមាណ ហើយបើគិតត្រឹមសប្តាហ៍នេះយើងមាននិស្សិតប្រមាណមួយម៉ឺននាក់ ដែលបានទទួលសញ្ញាបត្រ។ យើងមានហើយបរិមាណ ប៉ុន្តែបញ្ហាគុណភាពត្រូវយកចិត្តទុកដាក់បន្ថែម»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យគ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋ និងឯកជន ត្រូវយកចិត្តទុកដាក់ទៅ លើការពង្រឹងគុណភាពនៃការសិក្សា ហើយក្រសួងអប់រំក៏កំពុងខិតខំតាមរយៈការរៀបចំសាលាជំនាន់ថ្មី។ សម្តេចតេជោបន្តថា ជាការពិតហើយថាដោយសារមានបរិមាណទើបយើងអាចរកគុណភាពឃើញព្រោះបើមិនមានបរិមាណទេគឺយើងមិនអាចមានគុណភាពនោះទេ។
សម្ដេចតេជោបញ្ជាក់ថា៖ «ដូច្នេះគុណភាពវាចាប់ផ្ដើមពីបរិមាណនេះឯងដែលមួយឆ្នាំៗមាននិស្សិតចូលដល់ម៉ឺននាក់ដែលបានបញ្ចប់ការសិក្សា។ ប៉ុន្តែសួរថាអ្នកដែលពូកែមានប៉ុន្មាននាក់ ចំណុចនេះគឺជាចំណុចដែលយើងត្រូវរកចម្លើយមួយដើម្បីឆ្លើយតប។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា នៅក្នុងសាលាមិនប្រាកដថាយើងពូកែនោះទេ ប៉ុន្តែនៅពេលចេញធ្វើការងារនោះទើបជាការសាកល្បងសមត្ថភាពពិត៕ ដោយ៖ រិទ្ធី សម្រួលផ្សាយដោយ៖dara
Post a Comment