លោក អ៊ុម វ៉ារី មេធាវី តំណាងឲ្យក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ចេញសេចក្តីបំភ្លឺជូន គេហទំព័រ ថ្ងៃថ្មី និងស្នើឲ្យ ចុះផ្សាយកែតម្រូវឡើងវិញ

ថ្មីៗនេះបន្ទាប់ពីមានគេហទំព័រ ថ្ងៃថ្មី បានចុះផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល លោក អ៊ុម វ៉ារី មេធាវី តំណាងឲ្យក្រុមហ៊ុន បានចេញសេចក្តីបំភ្លឺជូន គេហទំព័រ ថ្ងៃថ្មី និងស្នើឲ្យ ចុះផ្សាយកែតម្រូវឡើងវិញ ។

ដូច្នេះលោក មេធាវី ស្នើ ចាងហ្វាង គេហទំព័រ ថ្ងៃថ្មី អនុវត្តន៍តាមខ្លឹមសារក្នុងលិខិត ដែលបានបំភ្លឺជូន ជាបន្ទាន់ និងអនុវត្តន៍ តាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន (អ្នកសារព័ត៌មាន កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត ,អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មាន ដែលពិត កុំប្រឌិត កំហុសដាក់អ្នកដទៃ) ដើម្បីបង្ការកុំឲ្យមានព្យសនកម្មកាន់តែធ្ងន់ធ្ងរជាងនេះបន្តទៀត ។

ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល នៅតែបន្តដាក់ពាក្យ បណ្តឹង ដើម្បីសង្រ្គោះសិទ្ធិ ដែលបានបំពានពីសំណាក់ អង្គភាពអ្នកសារព័ត៌មានគណនេយ្យហ្វេសប៊ុក ផេក /យូធួប ឈ្មោះ គេហទំព័រ ថ្ងៃថ្មី តាមនីតិវិធីច្បាប់ជាធរមាន ៕

 









 

No comments

Powered by Blogger.