ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ

 

ខេត្តបន្ទាយមានជ័យ: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានទទួលបណ្តឹង ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) កើតឡើងនៅចំណុច លើផ្លូវជាតិលេខ ៥ ទល់មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានគ្នា០៣នាក់ ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។

អ្នកទាំង០៣ រស់នៅភូមិសែសិន សង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អំពីរឿងហេតុ៖ ជនរងគ្រោះទាំង០៣នាក់ ជីះម៉ូតូ០១គ្រឿងម៉ាក ហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ.2A.7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នងអ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។

ក្រោយពេលទទួលបណ្តឹងរួចហើយ កំលាំងជំនាញ និងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ  លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។

 ១ ឈ្មោះជិន ចក់ភេទប្រុស អាយុ១៧ឆ្នាំ

២ ឈ្មោះផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ 

៣ ឈ្មោះសុះ ដារី ភេទប្រុស អាយុ២៣

ឆ្នាំ

៤ ឈ្មោះថា បញ្ញា ភេទប្រុសអាយុ១៧

ឆ្នាំ ។

ក្រោយពីបានសាកសួរជនទាំងបួនខាង

លើបានសារភាពថាពួកខ្លួនពិតជាបានកាប់

វាយគេយកម៉ូតូពីជនរងគ្រោះពិតមែន និងបាន

ប្រាប់ថាមានបក្សពួកផ្សេងទៀតកំពង់គេចខ្លួន

នៅអូរបីជាន់ លុះថ្ងៃទី២០ មេសា ២០២៣កំលាំ

ងជំនាញបានចុះស្រាវជ្រាវនៅឃុំអូរបីជាន់

ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតដែលមានឈ្មោះដួចខាងក្រោម:

១ ឈ្មោះវង សាវន ភេទប្រុស អាយុ១៦

ឆ្នាំ ។

២ ឈ្មោះមេឺយ សុីម៉េង ភេទប្រុស អាយុ

១៧ឆ្នាំ ដូចនេះសរុបចំនួន៦នាក់ ដកហូតបានម៉ូតូ២គ្រឿង ។

ក្រោយពីបានសាកសួរជនទាំង០៦នាក់បាន

សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់គេ

យកម៉ូតូតាមបណ្តឹងរបស់ដៀប បញ្ញា ភេទប្រុ

ស អាយុ១៦ឆ្នាំពិតមែន ។

ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕


ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕





No comments

Powered by Blogger.