អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទលួចម៉ូតូ

ក្រុងប៉ោយប៉ែត:  កាលពីថ្ងៃសៅរ៍៩រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២៣និង១០នាទីព្រឹក កម្លាំងជំនាញកម្លាំងជំនាញ បានទទួលបណ្ដឹងពីឈ្មោះទេស សុវណ្ណរាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹង និងរាយការណ៍ថា នៅថ្ងៃ ខែ ឆ្នាំដ៏ដែល វេលាម៉ោង២២ និង១៥នាទី ខ្លួនពីរនាក់មិត្តភ័ក្រឈ្មោះ ឡុង ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបន្ទាយមានជ័យ1X-3145 លេខតួND1253382 និងលេខម៉ាស៊ីនND125M-3382 ។


ដោយពេលនោះខ្លួនបានជិះចេញពីផ្កាយប្រាំមាត់អូរ ទៅភូមិផ្សារកណ្ដាល ជិះដល់បុរីសុខស្រេង ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង មានកាំបិតពីរដើម បានដេញកាប់ពួកខ្លួន ហើយខ្លួនបានឃើញដូចនេះ ក៏បានផ្ដួលម៉ូតូរត់ចោលម៉ូតូមិនបានដកសោរម៉ូតូ ហើយពួកវាក៏បានយកម៉ូតូរបស់ខ្លួនជិះចេញទៅបាត់ ។

-ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ពីបានទទួលបណ្ដឹងរួចភ្លាម កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលនិមិត្ត សហការណ៍ជាមួយកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កាំបិតផ្គាក់ចំនួន២ដើម និងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ នៅចំនុចផ្លូវជាតិលេខ៥ ខាងលិចកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកអធិការដ្ឋានដើម្បីសួរនាំ និងយកម៉ូតូមករក្សាទុកបណ្ដោះអាសន្ន ។

-ក្រោយពីរបានសួរនាំជនសង្ស័យទាំងបីរួច កម្លាំងនគរបាលបាន បន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីលួចកាលពីបួនថ្ងៃមុន ។

-ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) មានឈ្មោះដូចខាងក្រោម:
1-ជនសង្ស័យឈ្មោះ រីណា ច័ន្ទហ្វី ហៅហួរតូច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

2-ជនសង្ស័យឈ្មោះ រ៉ឺក ធីណា ហៅស្កាយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

3-ជនសង្ស័យឈ្មោះ វុធ សុខហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

-ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្ត លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) របស់ជនរងគ្រោះ ពិតប្រាកដមែន ។

-ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សាំង ស៊ីឡូ ហៅអាឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលួចម៉ូតូ កាលពី១០ ខែឧសភា ឆ្នាំ២០២៣ ពេលយប់ នៅចំនុចបុរីដួងច័ន្ទ ស្ថិតក្នុភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ម៉ូតូម៉ាកហុងដាហ្សូមម័រ អ៊ិច ពណ៍ស ១គ្រឿង ខ្លួនក៏បានកាច់កម៉ូតូដោយយកជើងធាក់ដៃម៉ូតូ ហើយយកម៉ូតូនោះទុកក្នុងព្រៃ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី បានរយះពេល១ថ្ងៃ ខ្លួនទៅមើលកន្លែងលាក់ម៉ូតូ ពេលនោះបាត់រកមិនឃើញ មានគេយកបន្ត ។

_ចំពោះករណីលួចម៉ូតូនេះ ដើមបណ្ដឹងពុំបានមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចទេ។

បច្ចុប្បន្ន:កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង4នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីនឹងស្នើសុំប្រគល់ម៉ូតូជូនជនរងគ្រោះវិញ៕











No comments

Powered by Blogger.