ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់នៅឃុំផ្សារ ស្រុកបរិបូរណ៍ ទទួលបានអំណោយសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
ថ្ងៃទី កំពង់ឆ្នាំង ពលរដ្ឋ៣០គ្រួសារដែលរង គ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋាន ឃុំផ្សារ ស្រុកបរិបូរណ៍ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយមនុស្សធម៌ទៅចែកជូនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកប្រាក់ សោភ័ណ្ឌ នាយក ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីជួយដោះស្រាយបានមួយចំណែក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងជួបការលំបាក ដោយសារតែរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ធម្មជាតិខ្យល់កន្ត្រាក់ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សៀតគឹមលៀង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋ ទាំងអស់ដែលជួបប្រទះបញ្ហាផ្សេងៗ ជាក់ស្តែងដូចបងប្អូនយើងដែលរងគ្រោះដោយខ្យល់ កន្ត្រាក់នេះ បានឱ្យក្រុមការងារនាំមកជូននូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន ស្បៀងសម្ភារមួយចំនួន ដែលទទួលបានពីសទ្ធាជ្រះថ្លា របស់សប្បុរសជនជាតិ និង អន្តរជាតិ មកចែក ជូនបងប្អូននាពេលនេះ។
ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅ ពេលដែលមានភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ត្រូវរកទីកន្លែងណាដែលមានសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ។សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះអាកាសធាតុមានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ លើសពីនេះទៀតសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ។
អំណោយដែលត្រូវចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា៣ម៉ឺនរៀល ៕ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeWE5QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2b047022b44937a6a984976ec6217e0af1a3ca4f/F7074C46-C98B-469A-9FD4-E28BD68.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeVc5QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8ac44f297001352be661ff70257c1f7dd840e288/763FFCE0-2035-496C-9780-4A8986C.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeWU5QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3a41d0040cfc71671c56eb26a943b37e933d1dc2/9266B3C9-5A97-43E0-88A5-80AFB8B.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeWk5QkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9ce82ecf774a60e7d46bd3aeaa52b865e40e9e13/AE21D9E1-AAFD-4E67-B19F-8343BAF.jpeg)
Post a Comment