តើលោក អ៊ុន ចាន់ គឺជាអ្នកណា? ហ៊ាន ភ្គើន និងបទបញ្ជារបស់សម្ដេច ក្រឡាហោម ស ខេងបើកដៃឱ្យ ក្រុមឈ្មួញ នាំយកទំនិញ .ចេញ .ចូល តាមច្រករបៀងអូរបីជាន់ដោយខុសច្បាប់!!

ខេត្តបន្ទាយមានជ័យ÷ បើតាមសេចក្តីរាយការណ៍ ច្បាស់ការ មកថា សព្វថ្ងៃនេះគេសង្កេតឃើញថា ទំនិញគេចពន្ធ ជាច្រើនប្រភេទ នៅតែបន្តនាំមកពីប្រទេសថៃ ចូលមកកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី តាមច្រករបៀង អូរបីជាន់ ឋិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមិនខ្វល់ និងការខាតបង់ចំណូលពន្ធរដ្ឋនោះទេ ។

តាមប្រភពច្បាស់ការបានដឹងបន្តទៀតថាច្រករបៀងមួយនេះ ឋិតក្រោមការគ្រប់របស់កម្លាំងយោធា កងការពារព្រំដែនលេខ៥០៣ ចំណុះឲ្យយោធភូមិភាគទី៥  ដែលមាន លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការ.រង កងការពារព្រំដែនលេខ៥០៣ ទទួលបន្ទុកការងារ ហ្វឹកហ្វឺន គឺជាអ្នកគ្រប់គ្រង ច្រករបៀង អូរបីជាន់   ។

តាមប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ច្រករបៀងមួយនេះ ក្រៅពីនាំចូលទំនិញចាបហ៊ួយ មានទឹកសុទ្ធ ទឹកក្រូច -ល-។ ហើយក៏មានមេឈ្មួញ នាំជ្រូករស់ សត្វគោរស់ និង មាន់  ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញ ស្ថាប័នពាក់ព័ន្ធ ចុះធ្វើការទប់ស្កាត់ ឬបង្រ្កាបឡើយ ។

ចំពោះការនាំចូលទំនិញគ្រប់ប្រភេទ រួមជាមួយសត្វជ្រូក តាមច្រករបៀងមួយនេះ មិនឃើញមានមន្ត្រីជំនាញ ចុះត្រួតពិនិត្យគុណភាព ឡើយ ដូច្នេះគេក៏មិនដឹងថា តើទំនិញ ទាំងនោះ ខូចគុណភាព ឬក៏អត់នោះទេ ? តើសត្វជ្រូកដែលនាំចូលកម្ពុជា តាមច្រករបៀងអូរបីជាន់នេះ មានជម្ងឺ ដែលឬអត់? ចុះបើទំនិញខូចគុណភាព ឬសត្វជ្រូក មានជម្ងឺឆ្លងតើពលរដ្ឋខ្មែរប៉ុន្មាននាក់ ដែលរងផលប៉ះដល់សុខភាព?

សូមបញ្ជាក់ថា នាពេលកន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជារ ឲ្យសមត្ថកិច្ច ទាំងអស់ ដែលឈរជើង ការពារ តាមបន្ទាត់ ព្រំដែន កម្ពុជា -ថៃ ត្រូវចូលរួម បិទច្រករបៀងឲ្យអស់ ព្រោះច្រករបៀង គឺជាច្រកខុសច្បាប់ ហើយច្រករបៀង បង្ករឲ្យមានការ ជួញដូរមនុស្ស ជួញដូរ អាភៀន ជួញដូរអាវុធ ខុសច្បាប់ និង បង្ករមានការនាំទំនិញគេចពន្ធគ្រប់ប្រភេទចូលកម្ពុជាផងដែរ ។

តែទោះបីជា សម្តេចក្រឡាហោម បានចេញបទបញ្ជាយ៉ាងណាក៏ដោយ ក៏ត្រូវបានគេសង្កេតឃើញថា នៅតាមច្រករបៀងមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀង អូរបីជាន់នេះតែម្តង បែរជា នៅតែផ្គើន ជាបន្តបន្ទាប់ បើកដៃឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធ គ្រប់ប្រភេទ និង សត្វជ្រូក សត្វគោ ចូលកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ដោយមិនខ្វល់ពីការខាតបង់ចំណូលពន្ធរដ្ឋឡើយ ។

ជុំវិញករណីនេះនៅរសៀល ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ អូរបីជាន់ បានបកស្រាយថា មិនមានទំនិញគ្រប់ប្រភេទនាំមកពីថៃ ចូលកម្ពុជា តាមច្រកមួយនេះឡើយ គឺមានតែការដឹកជញ្ជួនដើមយូខា  ដែលជាប្រភេទកសិកម្មតែ ប៉ុណ្ណោះ ។ ក្នុងនោះ លោកបន្ត ទទួលស្គាល់ថា ពិតជាមានការនាំសត្វគោ តាមច្រករបៀងអូរបីជាន់ ចូលកម្ពុជា ពិតប្រាកដមែន  តែសត្វគោទាំងនោះសត្វតែមានច្បាប់ ហើយការនាំចូលនេះគឺ គយ  ជាអ្នកអនុញាត និង ត្រួតពិនិត្យ ។ ម្យ៉ាងវិញទៀត សត្វគោទាំងនោះ សុទ្ធតែជារបស់ឧកញ៉ាធំៗណាស់ លោកមិនហ៊ានជាមួយទេ ។

សូមបញ្ជាក់ថា ច្រកដែលត្រឹមត្រូវតាមច្បាប់ មាន ០២ប្រភេទ គឺ ច្រកតំបន់ និង ច្រកទ្វារអន្តរជាតិ ព្រោះមានការទទួលស្គាល់ពីថ្នាក់ដឹកនាំ រវាងប្រទេស និងប្រទេស រីឯច្រករបៀង គឺ ជាច្រកមិនទាន់ត្រឹមត្រូវតាមច្បាប់ឡើយ ចឹងមានន័យថា រាល់ការដឹកជញ្ជួនទំនិញគ្រប់ប្រភេទ តាមច្រករបៀង គឺ ជាទំនិញមិនស្របច្បាប់ឡើយ ៕










No comments

Powered by Blogger.