raksmeycheaydennews


 

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • កីឡា និង សិល្បៈ
    • បច្ចេកវិទ្យា
    • ចែករំលែកចំណេះដឹង
    Home > ព័ត៌មានជាតិ > អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន្ទីរ ស្របពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរ

    អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន្ទីរ ស្របពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរ

    May 26, 2023 ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាកសិករបង្កើនការដាំដុះស្វាយចន្ទីរដែលមានពូជល្អឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ «កម្ពុជាជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សាក្រៅប្រទេស»។

    លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះគឺនៅក្នុងពិធីទទួលប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ដែលទៅធ្វើទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

    លោកអភិបាលរងខេត្តបានឱ្យដឹង ខេត្តកំពង់ធំជាខេត្តមានសក្ដានុពលនៅក្នុងដំណាំស្វាយចន្ទីរ ក្រៅពីដំណាំកសិឧស្សាហកម្មផ្សេងៗទៀតនោះ គឺកសិករបានធ្វើការដាំដុះនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា ហើយកសិផលដែល ប្រជាកសិករបានប្រមូលនិងលក់ជូនទៅឱ្យពាជណិជ្ជករនាំចេញទៅក្រៅប្រទេសមួយចំនួន ហើយចំនួនទៀតគឺបានលក់ជូនក្រុមហ៊ុនកែច្នៃ ក៏ដូចជាសិប្បកម្មផ្សេងៗផងដែរ។ ជាក់ស្ដែង គឺនៅក្នុងក្រុមហ៊ុន TPC នេះ ក៏មានការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកកែច្នៃ ដើម្បីនាំចេញប្រទេសជប៉ុនផ្ទាល់តែម្ដង។

    ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានសំណូមពរដល់ប្រជាកសិករបង្កើនការថែទាំដំណាំរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់ថ្នាំក្ដី ជីក្ដី ឬបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលដែលមានគុណភាព។

    លោកអះអាងថា រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែងគឺវិនិយោគិនមកប្រទេសជប៉ុនដែលអញ្ជើញមកថ្ងៃនេះគឺមានជាង១០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ។ អ្វីដែលយើងទទួលបានក្រៅពីគ្រាប់ស្វាយចន្ទី គឺអាចយកសម្បកគ្រាប់ធ្វើជាប្រេងដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុនជាដើម។

    រដ្ឋបាលខេត្តក៏បានជំរុញឱ្យវិស័យឯកជននានាដែលមានបំណងចង់វិនិយោគទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះផងដែរ ដោយរដ្ឋបាលខេត្តនឹងជួយគាំទ្រទាំងផ្នែកផ្លូវច្បាប់ ក៏ដូចជាការសម្របសម្រួលផ្សេងៗ ជួយបង្កលក្ខណៈឱ្យពួកគាត់អាចលទ្ធភាពក្នុងការបើក និងការកែច្នៃនូវគ្រាប់ស្វាយចន្ទីសម្រាប់ជួយសម្រាលបន្ទុក ពិសេសគឺទីផ្សារដ៏ធំរបស់ប្រជាកសិករ។

    លោក អ៊ីម៉ាហាស៊ី តាកាយូគី IMAHASHI TAKAYUKI) តំណាងក្រុមហ៊ុន Top Planning Corporation (TPC) បានឱ្យដឹងថា ស្វាយចន្ទីរនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះគឺគ្មានការកន្លែងកែច្នៃច្រើនក្នុងប្រទេស ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសនេះ។

    លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុន មិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ គឺអាចទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប អូស្ត្រាលីជាដើម ប៉ុន្តែដោយសារដំបូងនេះគឺធ្វើការសាកល្បងទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យរហូតទៅដល់មានផ្សារទំនើបចំនួន៣០០កន្លែង ដែលទទួលទិញផលិតផល។

    លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានលើកឡើងថា មកដល់ឆ្នាំ២០២៣ ជ័យសម្បូរបានរៀបចំកែច្នៃរៀបចំពង្រីកទីផ្សារ និងធ្វើការសហការជាមួយក្រុមហ៊ុន Top Planning ផងដែរ។

    សម្រាប់ការចុះកុងត្រាជាមួយកសិករនៅក្នុងជ័យសម្បូរមានចំនួន៩ក្រុម អេស៊ីនៅខាងព្រះវិហារមានចំនួន៤ក្រុម ចំណែកនៅកំពង់ធំកំពុងរៀបចំសហការជាមួយខាងអេស៊ីកំពង់ធំចំនួន៤ក្រុមទៀត ហើយជាពិសេស គឺមានកសិករគំរូ របស់ជ័យសម្បូរ គឺមានចំនួន៥០គ្រួសារហើយ ដូច្នេះសម្រាប់ការចុះកុងត្រាជាមួយកសិករ គឺមិនទាន់ប្រមូលទិញពីគាត់អស់ទេ គឺទិន្នផលដែលកសិករប្រមូលបានមានបរិមាណច្រើន ដោយសារជ័យសំបូរនៅមានកម្រិតនៅឡើយ អ៉ីចឹងយើងរៀបចំជាស្ដង់ដាមួយ ដើម្បីប្រមូលទិញជាគំរូសាកល្បងជាមួយកសិករ បើសិនយើងធ្វើការប្រមូលទិញពីកសិករគំរូទាំង៩ក្រុម យ៉ាងហោចណាស់ក៏បានចំនួនពីរពាន់តោនដែរ។ ប៉ុន្តែសម្រាប់ទាំង៩ក្រុមនោះ ត្រូវការចំណាយដើមទុនច្រើន បើសិនយើងត្រូវការកុងត្រាពីគាត់ ប៉ុន្តែដោយសារយើងទើបតែចាប់ផ្ដើម មិនទាន់ជាក់ជាក់ជាមួយពួកគាត់ ។

    ផែនការនៅក្នុងការចុះ MOU នេះ បើសម្រាប់ក្រុមហ៊ុន ជ័យសម្បូររបស់យើងនេះ មានការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំនួន៣ គឺមានជប៉ុន កូរ៉េ និងកាណាដា ប៉ុន្តែនៅក្នុងនោះក៏មានចិនផងដែរ ហើយយើងគិតថាបរិមាណនៅក្នុងការផ្គត់ផ្គង់ គឺមានផលិតផលសម្រេចពី៤០០ទៅ៥០០តោន ស្មើនឹងគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃចំនួន១៥០០តោន ដែលត្រូវផ្គត់ផ្គង់ក្នុងឆ្នាំ២០២៣។

    លោកស្រីផ្ដាំផ្ញើទៅដល់ប្រជាកសិករដាំស្វាយចន្ទីទាំងអស់ចូលរួមគាំទ្រទៅលើស្តង់ដា ដើម្បីឱ្យគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជារកបានទីផ្សារកាន់តែល្អ ដើម្បីឱ្យក្រុមវិនិយោគចូលរួមគាំទ្រស្ដង់ដារបស់យើងកាន់តែច្រើន។

    លោកស្រីក៏បានស្នើឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្សព្វផ្សាយទីផ្សារ និងជួយជ្រោមជ្រែងឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលផ្ទាល់ជាមួយកសិករនៅក្នុងវគ្គគ្រប់គ្រង ក្រោយប្រមូលផលដើម្បីទទួលបានស្ដង់ដា គ្រាប់ស្រស់ឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែប្រសើរឡើង៕

    SHARE THIS
    Share it Tweet Share it Share it Pin it

    Related Posts

    ព័ត៌មានជាតិ

    Post a Comment

    No comments

    Subscribe to: Post Comments ( Atom )

    Follow Us

    • 12356followers
    • 194067likes
    • 419followers

    KHMER TV ONLINE

    Random Posts

    Popular Posts

    • ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងជ្រើរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ដ និងទូទាំងប្រទេស
      ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងជ្រើរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ដ និងទូទាំងប្រទេស
      (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងជ...
    •    អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រៀមទទួលព្រះអគ្គីកីឡា ដែលនឹងដង្ហែមកដល់ទឹកដីខេត្តបាត់ដំបង នាពេលខាងមុខនេះ
      អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រៀមទទួលព្រះអគ្គីកីឡា ដែលនឹងដង្ហែមកដល់ទឹកដីខេត្តបាត់ដំបង នាពេលខាងមុខនេះ
       (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកី...
    • អភិបាលរងខេត្តស្វាយរៀង សំណេះសំណាលជាមួយមន្ត្រីកងអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីចំនួន ៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
      អភិបាលរងខេត្តស្វាយរៀង សំណេះសំណាលជាមួយមន្ត្រីកងអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីចំនួន ៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
      (ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែ...
    •  ចាប់បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឣនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ.
      ចាប់បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឣនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ.
      ខេត្តបន្ទាយមានជ័យ: នៅវេលាម៉ោង០៩និង០០នាទី.ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ប ដ ...
    • អ្នកមានអំណាច នៅក្នុងប៉ោយប៉ែត ម្នាក់ កំពុងបំពានចរាចរណ៍ណែនាំរបស់អាជ្ញាធរ សាងសង់បំពាន លើដីចំណីផ្លូវសារធារណៈ បង្ករភាពរញ៉េរញ៉ៃ យ៉ាងអាណាធិបតេយ្យ.!!
      អ្នកមានអំណាច នៅក្នុងប៉ោយប៉ែត ម្នាក់ កំពុងបំពានចរាចរណ៍ណែនាំរបស់អាជ្ញាធរ សាងសង់បំពាន លើដីចំណីផ្លូវសារធារណៈ បង្ករភាពរញ៉េរញ៉ៃ យ៉ាងអាណាធិបតេយ្យ.!!
      បន្ទាយមានជ័យ÷ នាពេលពេលកន្លងទៅ អាជ្ញាធរក្នុងក្រុងប៉ោយប៉ែត បានចេញចរាចរណ៍ណែនាំ អោយ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម សហការរុះរើ សំណង់ ឬ កាត់សំយ៉ាបច...
    • លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានត្រាស់បង្គាប់ឱ្យចូលនិវត្តន៍ ទោះជាយ៉ាងណាក៏លោកនៅតែក្រាញអំណាចមិនព្រមចូលនិវត្តន៍ដែរ.!!
      លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានត្រាស់បង្គាប់ឱ្យចូលនិវត្តន៍ ទោះជាយ៉ាងណាក៏លោកនៅតែក្រាញអំណាចមិនព្រមចូលនិវត្តន៍ដែរ.!!
      ខេត្តស្វាយរៀង៖ តើមូលហេតុអ្វី អោយពិតប្រាកដ.? ទើបលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ខេត្តស្វាយរៀង នៅក្រាញអំណាច មិនព្រមចូលនិវត្តន៍ តាមព្រះរ...
    •    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយ UN បន្តសកម្មភាពថែរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌
      ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយ UN បន្តសកម្មភាពថែរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌
      ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគត កម្ពុជានៅតែប្ត...
    •  លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយផ្ទាល់ ចុះការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៤ ផ្លាស់ចូល ២០២៥
      លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយផ្ទាល់ ចុះការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៤ ផ្លាស់ចូល ២០២៥
      បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពីសុខសុវត្ថិភាពប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ...
    • អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម
      អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម
        -------រិះគន់ស្ថាបនា-------- បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្...
    •  ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយ យោធា ៥០៣ មហាផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ បាន ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទ ចូលកម្ពុជា មិនខ្វល់ពីខាតបង់ចំណូលពន្ធរដ្ឋ
      ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយ យោធា ៥០៣ មហាផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ បាន ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទ ចូលកម្ពុជា មិនខ្វល់ពីខាតបង់ចំណូលពន្ធរដ្ឋ
      ខេត្តបន្ទាយមានជ័យ ÷ បច្ចុប្បន្ននេះ ក្រុមឈ្មួញ នៅតែ បន្តដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ មានដូចជា គ្រឿងទេស និង គ្រឿងភេសជ្ជៈ ឬទំនិញ ចាប់ហួយ ជាដើម ដ...

    Categories

    កីឡា និង សិល្បៈ ចែករំលែកចំណេះដឹង ទេសចឬណ៍ បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សន្តិសុខសង្គម សេដ្ឋកិច្ច

    ចំនួនអ្នកទស្សនា

    Translate

    Powered by Blogger.

    គតិរួម

    អង្គភាពសារព័ត៌មាន រស្មីជាយដែន ជាអង្គភាពមានច្បាប់អនុញ្ញាតិដោយក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងព័ត៌មាន

    វិចារណកថា

    ក្រមសិលធម៌ វិជ្ជាជីវៈ ត្រូវបានអនុវត្ត ជាកត្តាចម្បង ព្រមទទួលមតិរិះគន់ ក្នុងនៃស្ថាបនា គោរពច្បាប់ និង សេរីភាពសារព័ត៌មាន

    ទំនាក់ទំនងអង្គភាព

    អាសយដ្ឋាន៖ ក្រុងប៉ោយប៉ែត ,ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា Tel: 012​ 52 90 99 / 088 44 500 68

    Copyright 2020 raksmeycheaydennews All Right Reserved