អ្នកឧកញ្ញា ឡេង ណាវ៉ាត្រ ប្រគល់ប្លង់កម្មសិទ្ធ ជូនដល់អតិថិជនដែលទិញដី និងផ្ទះ ជាង ១ម៉ឺនបណ្ណ នៅក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង

ខេត្តបាត់ដំបង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រគល់ប្លង់កម្មសិទ្ធស្របច្បាប់ ជួនអតិថិជនរបស់ខ្លួន ដែលបានទិញដី និងផ្ទះល្វែង នៅគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ចំនួន ១ម៉ឺនបណ្ណស្របតាមកិច្ចសន្យា រវាងក្រុមហ៊ុន និងអតិថិជន។

ការចែកជួននូវប័ណ្ណកម្មសិទ្ធស្របច្បាប់ជួនអតិថិជន ដែលបានទិញដី និងផ្ទះល្វែងក្នុងគម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងទីតាំងគម្រោងផ្ទាល់ ក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានអតិថិជនអញ្ញើញមកចូលរួមទទួលយកប្លង់ដោយផ្ទាល់ប្រមាណ ២ ០០០នាក់ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ដីឡីត៍ និងផ្ទះល្វែង ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា កំពុងអភិវឌ្ឍធ្វើជាកន្លែងកម្សាន្តដ៏មានភាពទាក់ទាញដែលទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្តជាច្រើនកុះក។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនរបស់ខ្មែរតែមួយគត់ដែលមានជំហរច្បាស់លាស់ជួយពុក ម៉ែ អ៊ុំ ពូ មីង និងបងប្អូនគ្រប់គ្នា។ អ្នកឧកញ៉ាបានបន្តទៀតថា មួយរយៈនេះមានបណ្តាញសារព័ត៌មានមួយចំនួន ក៏ដូចជាបណ្តាញសង្គមខ្លះ បានធ្វើការវាយប្រហារ មកលើក្រុមហ៊ុនក្នុងគោលបំណងជាន់ពន្លិចក្រុមហ៊ុន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា គោលជំហររបស់លោក គឺមិនរត់ទៅណាដាច់ខាតត្រូវប្រឈមមុខដោះស្រាយរាល់បញ្ហាជាបន្តបន្ទាប់ជាមួយឪ ម៉ែ បងប្អូនដល់ទីបំផុត។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គឺលក់ដី និងផ្ទះចែកជួននៅក្នុងតម្លៃសមរម្យបំផុត ក្នុងទីផ្សារអចលនទ្រព្យដាលអ្នកមានជីវភាព ក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ ឬអតិថិជនទិញដី និងផ្ទះពីគម្រោងក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា មានឱកាសលក់ចេញចំណេញច្រើនទៀតផង។ 

ការផ្តល់បណ្ណកម្មសិទ្ធជួនអតិថិជន ដែលបានទិញដី និងផ្ទះនាពេលនេះមានជាង ១ម៉ឺនបណ្ណមិនទាន់បញ្ចប់នោះទេ គឺមានការផ្តល់ជាបន្តបន្ទាប់ទៀត។

សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា លក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេ នៅក្នុងប្រទេសកម្ពុជា និងអ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាព រហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេមិនធ្លាប់មាន៕


















No comments

Powered by Blogger.