ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ៖
* សម្តេចតេជោ ហ៊ុន សែន យល់សប្តិឃើញសម្តេច ហ៊ុន ណេង ចុះចាប់ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្និទ្ធស្នាលរវាងសម្តេច និងកម្មករ កម្មការិនី ព្រោះពួកគេចាត់ទុកសម្តេចដូចជាសាច់ញាតិក្នុងគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា អត្រាកំណើតទីជនបទ ខ្ពស់ជាងនៅរាជធានី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចហៅកម្មករ កម្មការិនី មកសួរ មិនមែនសួរដើម្បីសួរនោះទេ តែដើម្បីបានដឹងព័ត៌មានមួយចំនួនរបស់កម្មកត កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃ ពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល។
* សម្តេចតេជោ ហ៊ុន សែន សរសើរសេវាទូរស័ព្ទសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង ល្អជាងសេវារបស់ក្រុមហ៊ុនដទៃ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជូនលោក ឆៃ ស៊ីណារិទ្ធ ទៅកាន់ខេត្តភាគឦសាន គ្រប់គ្រងការងារសន្តិសុខ បន្ទាប់ពីវៀតណាម ផ្ទុះអំពើហិង្សា
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងប្រៃសនីយ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកគ្រូ សាន សុជា ជួបសម្តែងការគួរសម។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមានបងតូចបងធំ និងជម្លោះនៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវរួមគ្នាទប់ស្កាត់កុំឱ្យរោងចក្រក្លាយទៅជាកន្លែងប្រើប្រាស់ ឬចែកចាយគ្រឿងញៀន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា បើគ្មានយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងទេនោះ មិនដឹងថាកម្ពុជាមានវាសនាយ៉ាងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព។ មានសុខសន្តិភាព គឺមានឱកាសសម្រាប់ធ្វើរឿងគ្រប់បែបយ៉ាង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមបក្សប្រឆាំងក្រៅប្រទេស ធ្វើយុទ្ធនាការមិនឱ្យពលរដ្ឋទៅបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យលោក រី គា សមាជិកអតីតបក្សសង្គ្រោះជាតិ បន្តបំផុសយុទ្ធនាការនេះបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ច្បាប់បោះឆ្នោតនឹងកែប្រែ។ អ្នកមិនចូលរួមបោះឆ្នោតឆ្នាំ២០២៣ មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ពន្យុះឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ របស់បក្សប្រឆាំង កុំទៅបោះឆ្នោត បន្ទាប់ពីច្បាប់ស្តីពីការបោះឆ្នោតត្រូវបានកែសម្រួល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលជំរុញឱ្យសម្តេចធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត ព្រោះតែមេដឹកនាំក្រុមប្រឆាំង កំពុងផុសចលនា «WIFI» គឺរារាំងសមាជិកពួកគេមិនឱ្យចូលរួមបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ស ឡុងដេត កំពុងរត់គេចខ្លួន។ សម្តេចតេជោ ហៅ ស ឡុងដេត ឱ្យត្រឡប់មកវិញត្រៀមខ្លួនឡើងតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភា និងព្រឹទ្ធសភា ជួយរាជរដ្ឋាភិបាលក្នុងរឿងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតទាំងសកល និងអសកល។
Post a Comment