ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជួបជុំសមាជិក សមាជិកា ពិសារនំបញ្ចុកសាមគ្គី "ក្រោមម្លប់សន្តិភាព"
បាត់ដំបង៖ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អេអ៊ី អឹមអេសជេ ជាប្រធានក្រុមការងារថ្នាក់កណ្តាកគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងឃុំអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង បានជួបជុំសមាជិក សមាជិកាជាង ២០០នាក់ ដើម្បីពិសារនំបញ្ចុកសាមគ្គី "ក្រោមម្លប់សន្តិភាព"។
ពិធីជួបជុំសាកសួរសុខទុក្ខប្រជាពលរដ្ឋ ភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល នៅថ្ងៃទី១៩ ខែមិនថុនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំអំពិលប្រាំដើម ,ឯកឧត្តម ឆាយ សាមេធ និងលោក យី ទិត្យសេរី អបដំណើរដោយអនុប្រធានក្រុមការងារជាច្រើនរូបទៀត។
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អេអ៊ី អឹមអេសជេ ជាប្រធានក្រុមការងារថ្នាក់កណ្តាកគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងឃុំអំពិលប្រាំដើម បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំការរំដោះប្រទេសជាតិចេញភ្នក់ភ្លើងសង្គ្រាមបនប្រល័យពូជសាសន៍របប ប៉ុល ពត ថ្ងៃទី០៧មករា១៩៧៩។
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានថ្លែងបន្តទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន។ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា គ្រប់កាលៈទេសៈនៅពេលប្រជាពលរដ្ឋជួបការបញ្ហាការលំបាក ខ្វះខាត និងតម្រូវការចាំបាច់នានា គឺមានមុខសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រធានជនកម្ពុជា និងថ្នាក់នាំក្រុមការងារចុះមូលដ្ឋានដោះស្រាយជួនទៅតាមស្ថានភាពជាក់ស្តែង។
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អេអ៊ី អឹមអេសជេ ជាប្រធានក្រុមការងារថ្នាក់កណ្តាកគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសសូមកុំភ្លេចបោះឆ្នោតជួនគណបក្ខប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
សូមបញ្ជាក់ថា ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាប្រជាកម្ពុជា ចុះពង្រឹងស្រុកបរវេលដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងដោយឡែកសម្រាប់ក្រុមការងារពង្រឹងឃុំអំពិលប្រាំដើម ដឹកនាំដោយឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត៕
Post a Comment