ឯកឧត្តម កែវ សុីវន នាំក្រុមការងារបក្សចុះមូលដ្ឋានឃុំជើងគួន សំណេះសំណាលគ្រួសារបក្ស ផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត
ខេត្តតាកែវ៖ ឯកឧត្តម កែវ សុីវន អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជើងគួន បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងគួន ស្រុកសំរោង សហការជាមួយមន្ត្រីសាខាបក្សភូមិត្រពាំងវិហារ មន្ត្រីបក្សឃុំ និងស្រុក បានអញ្ជើញចុះសំណេះសំណាល ជាមួយ សមាជិក សមាជិការបក្ស២១៥នាក់ ក្នុងភូមិត្រពាំងវិហារ ក្នុងនោះបានផ្សព្វផ្សាយគោលនយោបាយបក្ស និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹម រួចហើយក្រុមការងារបានចុះសំណេះសំណាល និងចែកខិតប័ណ្ណតាមខ្នងផ្ទះផងដែរ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមប្រធាន បានរំលឹកសមាជិកសមាជិកា ពីថ្ងៃបោះឆ្នោត ការត្រៀមឯកសារអោយបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ទៅបោះឆ្នោត ហើយបានជម្រុញដល់បងប្អូនកូនក្មួយទាំងអស់ ឱ្យទៅបោះឆ្នោតនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះអោយត្រូវរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ កុំបីខាន និងអោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនោះ ក្រុមការងារបានជូបជាមួយសមាជិកដែលពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយបានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល ផងដែរ៕
Post a Comment