សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ស សុខា ក្នុងឱកាសចូលកាន់តំណែង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧នេះ



         រាជធានីភ្នំពេញ ៖​ ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនិង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕
ក្នុងនាម ថ្នាក់ដឹកនាំ សមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ និងក្នុងនាមរូបខ្ញុំ សូមអនុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធិ ក្នុងលោកសូមប្រទានពរជ័យសព្វសាធុការជូន ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្តី ក្រសួងមហាផ្ទៃ ជាទីគោរពស្រលាញ់រាប់អាន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុ យឺនយូរ ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពសុខដុមរមនា និងរីកចំរើនរុងរឿងតរៀងទៅ។ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ សូមសម្ដែងនូវភក្ដីភាព គាំទ យ៉ាងស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់វត្ថុសក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយតាមបីបាច់ថែរក្សា ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី បាន ជួបតែនឹងសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  







No comments

Powered by Blogger.