ល្បែងសុីសង ( បាញ់ត្រី.បៀស្លុត ) មួយកន្លែងកំពុងបើកឱ្យខ្មែរ.ចេញ.ចូល.លេងយ៉ាងអនាធិបតេយ្យ

 

ក្រុងប៉ោយប៉ែត៖ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឱ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាន់តែបាន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា: អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ.? អាជ្ញាធរនិង សមត្ថកិច្ច ទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ជាក់ស្តែង.អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងល្បែងស៊ីសងខាងលើសង្កេតឃើញថា កំពុងបើកឱ្យពលរដ្ធខ្មែរ ចេញ ចូល លេង ផ្គើន និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងបន្ទុក ។

ទីតាំងល្បែងខាងលើស្ថិតក្នុងភូមិក្បាល 1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅជាប់ អាងហែលទឹករបស់លោក ឆាយ អ៊ុយ  ។

ពាក់ព័ន្ធករណីល្បែងសុីសងខាងលើនេះដែរប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវទៅដល់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក មេបញ្ជាការ បោន ប៊ិន កងរាជអាវុធហត្ថខេត្ត ជាពិសេសឯកឧត្តម  អ៊ុំ រាត្រី  អភិបាល នៃ ខណៈអភិបាលខេត្ដបន្ទាយមានជ័យ សូមលោកជួយពិនិត្យមើល នឹងដាក់បទបញ្ជាទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត ។

ធ្វើការចុះទប់ស្កាត់ និងបង្ក្រាបទៅលើទីតាំងល្បែងខាងលើនេះផងទាន ដើម្បីឱ្យស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងគោរពតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ ៕







No comments

Powered by Blogger.