ឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស អញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ  ថ្ងៃអង្គារ៍​ ទី១៥​ ខែសីហា​ ឆ្នាំ២០២៣​ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស អញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់​ ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​ តំណាង ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការអញ្ជេីញចូលរួម​ពីសណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរផងដែរ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ ៖​ ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តេីមរបស់​លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និង រក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

មានប្រសាសន៍ក្នុងកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ក៏បានថ្លែងនូវការកោតសរសេីរដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសេីរ​ ជាពិសេសការពារស​ន្តិសុខ​ សុវត្ថិភាព​ ក្នុងពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត​ ក្រុង-ស្រុក​ សប្បុរសជនដែលចូលរួមចំណែក ធនធាន​ជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ក៏បានជម្រុញណែនាំដល់គ្រប់អង្គភាពកងរាជអាវុធហត្ថ​ នូវកត្តាសំខាន់ៗដែលអាវុធហត្ថ​ ត្រូវយកចិត្តទុកដាក់មាន៤​ រួមមាន៖ ១-ធនធានមនុស្ស​ អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព​ ដេីម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទះមនសិកា,២-គ្រឿងបំពាក់​ សម្រាប់អង្គភាព,​ ៣-ជម្រំ ជម្រក​ ដេីម្បីរស់នៅ​ រៀនសូត្រ​ និង កន្លែងធ្វេីការសមរម្យ​ និងទី៤​ ការចិញ្ចឹម​ ថែរក្សា​សុខមាភាពអាវុធហត្ថក្រោមឱវាទ​ និង បន្តយកចិត្តទុក្ខដាក់លេីជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។ មួយវិញទៀត​ ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថ​ដែលអនុវត្ត​តាមឋានានុក្រម វិន័យ​ នៃ កងយោធពលខេមរភូមិន្ទ​ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។

សូមបញ្ជាក់ផងដែរថា​ ៖​ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ រួមមាន​ អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងសម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា​ សរុបថវិការចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន​ ៥៧៤,៩១៤$(ហាសិប ប្រាំពីរម៉ឺន បួនពាន់ ប្រាំបួនរយ ដប់បួន ដុល្លារអាមេរិក) ។

នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំណាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕








No comments

Powered by Blogger.