នគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការ យាមល្បាតត្រួតពិនិត្យ ឃាត់បានក្មេងទំនើងប្រុសស្រី១៥នាក់ មាន៧នាក់ប្រើប្រាស់គ្រឿងញៀន!!




ក្រុងប៉ោយប៉ែត៖ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន។


នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង២៤ និង៣០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្ត ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងបានចំនួន១៥នាក់។



បន្ទាប់មកជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រី០១នាក់។



សម្ភារះ និង វត្ថុតាងចាប់យករួមមានៈ


១-ម៉ូតូចំនួន ០៧គ្រឿង 


២-កាំបិតខ្វែវ ០១ដើម 


៣-ពូថៅ ០១ ដើម 


៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មាន អក្សរ(wy)ចំនួន០៨គ្រាប់


៥-បំពង់កែវមួយកំណាត់ ០១ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ពន្ធ័សារធាតុញៀនរួមមានឈ្មោះដូចខាងក្រោម៖


១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ 


២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ


៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ 


៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ 


៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ 


៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ 


៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ 


បច្ចុប្បន្ន:ក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតីវិធីឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំនិងចាត់ការតាមច្បាប់ហើយ។ ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលគ្មានសារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និងអនុញាតិឲ្យឪពុកម្តាយឬអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត៕













No comments

Powered by Blogger.