រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងអនុម័តលើបញ្ជីប៉ាន់តម្លៃ និងការរៀបចំលិខិតស្នើសុំថវិកាសម្រាប់គម្រោងផែនការឆ្នាំ ក្នុងការងារថែទាំ ជួសជុល សាងសង់ផ្លូវថ្នល់-ស្ពាន និងសំណង់សាធារណការ

(ភ្នំពេញ)៖​ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការពិនិត្យនិងការអនុម័តលើបញ្ជីប៉ាន់តម្លៃ និងការរៀបចំលិខិតស្នើសុំថវិកា សម្រាប់គម្រោងផែនការឆ្នាំ ក្នុងការងារថែទាំ ជួសជុល សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន និងសំណង់សាធារណការ ដោយប្រើប្រាស់ថវិកាជាតិ ជំពូក២១ និងជំពូក២១។

គោលការណ៍ណែនាំខាងលើត្រូវបានរៀបចំតាក់តែង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការតាមដានរំហូរការពិនិត្យ និងអនុម័តលើបញ្ជីប៉ាន់តម្លៃ សំដៅកាត់បន្ថយពេលវេលានៃដំណើរការរដ្ឋបាល ព្រមទាំងបង្កើនប្រសិទ្ធភាព និងសង្គតិភាពការងារ។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ លោក​លោកស្រី​ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕

No comments

Powered by Blogger.