លោក យឿង ទិញថាញ់ និងលោកស្រី គឹម ទៀង ព្រមទាំងសការី បាននាំយកអំណោយពីសប្បុរសធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃចំនួន ២០០ គ្រួសារ និងកុមារ ២០០ នាក់....


បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក យឿង ទិញថាញ់ និងលោកស្រី គឹម ទៀង ព្រមទាំងសហការី  ជាសប្បុរសជន បាននាំយកអំណោយចែជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកម៉ាឡៃចំនួន ២០០ គ្រួសារ និងកុមាចំនួន 200 នាក់ ក្នុងពិធីនោះដែរ៖ មានការអញ្ជើញចូលរួមពីលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុក និងលោកមេបញ្ជាការ មេបញ្ជាការរង លោកធិការនគរបាលស្រុក ក្រុមប្រឹក្សាឃុំ ភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។


អំណោយសប្បុរសធម៌បានផ្តល់ជូនរួមមាន៖ ១គ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេះ ទឹកត្រី ១ដប ស្ករស កន្លះគីឡូ អំបិល កន្លះគីឡូ ទឹកស៊ីអ៊ីវ ១ដប ប្រេងឆា ១ដប ប៊ីចេង កន្លះគីឡូ ព្រមទាំងបានឧបត្ថម្ភដល់កុមារចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ទឹកដោះគោ ៤ដប នំ ២ថង់ ស្ករគ្រាប់ ២ថង់ ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត។



ក្នុងគ្រានោះដែរលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានថ្លែងអំណរគុណដល់លោក យឿង ទិញថាញ់ និងលោកស្រី គឹម ទៀង ព្រមទាំងសហការី យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ សប្បុរសធម៌ ទាំងអស់ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងស្រុកម៉ាឡៃ នេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាកជាចុងក្រោយលោកក៏បានសូមថ្លែងអំណរគុណ និងគោរពជូនពរដល់សប្បុរសជនទាំងអស់អោយជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបី ឃ្លៀង ឃ្លាត ឡើយ៕

























No comments

Powered by Blogger.