សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូនជនរួមជាតិ សូមប្រកបដោយសុខសុវត្ថិភាព ក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

 (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហោះសារយ៉ាងដូច្នេះថា «ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

No comments

Powered by Blogger.