មេល្បែង ជល់មាន់ នឹងអាប៉ោង ដុះស្លែ ឈ្មោះ អៀរ ហៅក្រៅថា. អាពពែរ ពិតជាខ្លាំងមែន សមត្ថកិច្ចចុះបង្ក្រាប បានតែមួយថ្ងៃបើកលេងវិញដ៏ដែល!!


ក្រុងប៉ោយប៉ែត៖ ទីតាំងល្បែងស៊ីសងប្រជល់មាន់ នឹងអាប៉ោងខុសច្បាប់ នៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង។

 សង្ស័យជាឆ្នាំងបាយរបស់លោក សួន សុីម៉ាប់ នាយប៉ុស្តិ៍រដ្ធបាលសង្កាត់ប៉ោយប៉ែត នឹងអាជ្ញាធរក្នុងមូលដ្ឋាន ទើបបណ្តែតបណ្តោយឱ្យក្រុមអ្នកញៀនលេងយ៉ាងសេរី។

ប្រភពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខាងលើ បានប្រាប់សារព័ត៌មាន រស្មី ជាយដែន យើងឱ្យដឹងថា អ្នកបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់.អាប៉ោង.មាន់ជល់.ខាងលើមានឈ្មោះ អៀរ ហៅក្រៅថា (អាពពែរ) កំពុងតែសប្បាយក្នុងការបង្កើតល្បែងស៊ីសងខុសច្បាប់ មិនខ្លាចញញឺត នឹងច្បាប់ទាល់តែសោះ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១) ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។

ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើអង្គភាពសារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានខលតាមយរ:ទូរស័ព្ទទៅលោក សួន សុីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ជាច្រើនដងគ្មានអ្នកទទួល នៅរសៀលថ្ងៃដដែលអង្គភាពយើងបានទំនាក់ទំនងទៅលោកអធិការនគរបាលក្រុងប៉ោយប៉ែត លោកក៏បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតចុះបង្ក្រាបនៅទីតាំងល្បែងខាងលើ តែគេសង្កេតឃើញក្រុមអ្នកលេងល្បែងហាក់បីដូចជាមានអ្នករាយការណ៍ឱ្យដឹងខ្លួនមុនបានគេចខ្លួនបាត់អស់គ្មានសល់ ឃើញតែស្ត្រីម្នាក់នឹងកូនក្មេងកំពុងអង្គុយលក់ភេសជ្ជៈ។

ដោយលែកនៅព្រឹកថ្ងៃទី២ខែឆ្នាំដដែលអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំងល្បែងសុីសង.អាប៉ោង.ជល់មាន់.ខាងលើសង្កេតឃើញនៅតែមានក្រុមអ្នកមានញៀនល្បែងប្រមូលផ្ដុំគ្នាលេងដដែល។

ពលរដ្ឋសូមសំណូមពរដល់លោក គាត ហ៊ុល អភិបាល នៃគណ:អភិបាលក្រុងប៉ោយប៉ែត នឹងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងនគរបាលទទួលបន្ទុកព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ សូមចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរក្សាលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព“គ្មានបទល្មើស លួច ឆក់ ប្លន់ អំពើហិង្សា គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ជូនប្រជាពលរដ្ឋ៕


No comments

Powered by Blogger.