លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បញ្ហាឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ចុះបង្ក្រាបទីតាំង លួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដកហូតបានវត្ថុតាងមួយចំនួន....
ខេត្តបន្ទាយមានជ័យ៖ នៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ចុះបង្ក្រាប ទីតាំង លួចលាក់ ប្រមូលផ្តុំគ្នា បើកជល់មាន់ ដាក់លុយជាប្រចាំ ដែលបានស្រែកហ៊ោកញ្ជ្រៀវ បង្ករផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ទីតាំង ជល់មាន់នេះឋិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិ មិត្តភាព ជាប់ព្រំប្រទល់ (ភូមិព្រៃព្រិច) សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូត ម៉ូតូ បាន ចំនួន ជិត១០គ្រឿង និងមាន់ចំនួន ជាង ១០ ក្បាល រួមជាមួយ មាន់ ដែលជល់ចាញ់ ហើយងាប់។
ក្រោយចុះបង្រ្កាបសមត្ថកិច្ច បាន នាំយកក្រុមអ្នកញៀនល្បែង និង វត្ថុតាង រួមមានដូចខាងលើ ទៅកាន់ប៉ុស្តិ៍ប៉ោយប៉ែត ដើម្បីរៀបចំ ចាត់ការ តាមនីតិវិធី៕
Post a Comment