រថយន្តសេរីទំនើបម៉ាកFORTINGT5.EVO ពាក់ផ្លាក់លេខភ្នំពេញ2BS 6765 បើកបើកបរក្នុងល្បឿនលឿនបុកម៉ូតូវ៉េវបណ្ដាលឱ្យបុរសម្នាក់ស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៥....

 


បន្ទាយមានជ័យ៖ នាយប់រំលងអាត្រាធ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបម៉ាកFORTINGT5.EVO ពាក់ផ្លាកលេខភ្នំពេញ2BS 67 65 បានបើកក្នុងល្បឿនលឿនបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់នៅនិងកន្លែង អ្នកបើកបររយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយហេតុឃើញមានសន្តិសុខម្នាក់បានអះអាងថាមេរបស់ខ្លួនបានឱ្យមកយកកាំភ្លើង និងសម្ភារៈនៅក្នុងរថយន្ត សន្តិសុខខាងលើត្រូវបានសមត្តកិច្ចឃាត់ខ្លួនសួនាំហើយ។

បើតាមឱ្យដឹងពីអ្នកឃើញហេតុការណ៍បានប្រាប់ថា,មុនពេលគ្រោះថ្នាក់ចរាចរណ៍ឃើញមានរថយន្តសេរីទំនើបម៉ាកFORTINGT5.EVO ពាក់ផ្លាក់លេខភ្នំពេញ2BS.6765ពណ៌ប្រផះ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿបុកអ្នកជិះម៉ូតូម៉ាកវ៉េវដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើតបុកពេញទំហឹងបណ្តាលអូសជិត១០០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះស្លាប់និងកន្លែងកើតហេតុ ហើយរថយន្តធ្លាក់ប្រឡាយក្រឡាប់ផ្ញាជើងអ្នកបើកបររយន្តបើកទ្វារគេចខ្លួនបាត់ដែលសង្ស័យជាជនជាតិចិន។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗគេឃើញមានបុរស់ម្នាក់ពាក់ឯកសណ្ឋានសន្តិសុខ(ផ្លាក់សញ្ញានិងអាវការ៉េប្រាំបី៨៨៨៨)បានជិៈម៉ូតូម៉ាក់LAMBRELLAមកបើកទ្វាររយន្តយកកាំភ្លើងខ្លីនិងសម្ភារៈក្នុងរថយន្តត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅកន្លែងកើតហេតុ ឃាត់សន្តិសុខយកទៅសួរនាំនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

ភ្លាមៗឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត ដែលនៅកន្លែងកើតហេតុធ្វើការវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយអ្នកបើកបររថយន្តសេរីទំនើបបើកបរលឿនបុកទៅលើអ្នកជិះម៉ូតូយុវជនអាយុប្រមាណ១៦ឆ្នាំក្រោយវាស់វែងហើយសាកសពជនរងគ្រោះបានយកទៅរក្សាទុកនៅប្រជាធម្មវត្ត ឬដីថ្មីដើម្បីរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញ សន្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕















No comments

Powered by Blogger.