អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បន្ទាប់ពីធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់...


 បន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រហែល២២ និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅចំណុច ម្ដុំសាំបូរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណី ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៥នាក់រួមមាន៖

១.ឈ្មោះ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ 

២.ឈ្មោះ សោ ភារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ 

៣.ឈ្មោះសោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ 

៤.ឈ្មោះ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ 

៥.ឈ្មោះ សោ ភារ៉ូន ភេទប្រុស  អាយុ២៤ឆ្នាំ  ជនជាតិខ្មែរ 

ជនសង្ស័យទាំង០៥នាក់ខាងលើមានទីលំនៅស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០៥នាក់ បានធ្វើការឈ្លោះប្រកែកគ្នាដណ្តើមបេន ដើម្បីរត់កង់បីចាប់ម៉ូយ នៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ លី ពៅ បានជិះឡានម៉ាក LEXUS ពណ៌ខ្មៅ មកដល់ចំណុចដែលមានការឈ្លោះប្រកែកគ្នា ភ្លាមនោះក្រុមជនសង្ស័យបានធ្វើការវាយប្រតាយប្រតបគ្នា បន្ទាប់មកជនសង្ស័យឈ្មោះ សោ ភារៈ បានទាញយកកាំបិតច្នៃកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ចំនួន០៥នាក់៖

ជនរងគ្រោះ៖

១.ឈ្មោះ អៀង គឹមលី ភេទប្រុស  អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិប៉ោយប៉ែត  សង្កាត់អូរជ្រៅ រងរបួសដៃទាំងសងខាងធ្ងន់ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី 

២. ឈ្មោះ ផាន  សុខហេង  ភេទប្រុស  អាយុ២៨ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិព្រៃព្រិច  របួសដៃផ្នែកខាងស្តាំ រងរបួសស្រាល 

៣.ឈ្មោះ ផាន  សុខផា  ភេទប្រុស  អាយុ២៣ឆ្នាំ  រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ របួសធ្ងន់ធ្ងរ  បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូពី ខេត្តបាត់ដំបង 

៤.ឈ្មោះ មួន  ដារ៉ា  ភេទប្រុស  អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅ ភូមិព្រៃព្រិច  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  របួសធ្ងន់  បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត

៥.ឈ្មោះ គឹម  រតនា  ភេទប្រុស  អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  ភូមិប្រជាធម្មលិច  សង្កាត់ផ្សារកណ្ដាល  រងរបួសក្បាល (ស្រាល)  

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន០៧នាក់ រថយន្តចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌អ.ហក្រុងប៉ោយប៉ែត បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យទាំងអស់បានធ្វើសកម្មភាពគេចខ្លួនបាត់។

នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើការស្រាវជ្រាវដល់ចំណុច ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ រួមទាំងរថយន្តម៉ាកលុចស៊ីស (LEXUS) ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវបន្ត និងពន្លាតសមត្ថកិច្ចដែនដីចុះទៅដល់ស្រុកកំរៀង ខេត្តបាត់ដំបង រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់បន្ថែមទៀត និងដកហូតវត្ថុតាងរួមមាន កាំបិតច្នៃ ចំនួន០១ដើម, កង់បីឥណ្ឌា (PASSAPP) ចំនួន០៤គ្រឿង ក្នុងនោះរួមមាន៖

-កង់បីឥណ្ឌា(PASSAPP) ពណ៌ស ផ្លាកលេខ បាត់ដំបង 1AT-3635 ចំនួន០១គ្រឿង

-កង់បីឥណ្ឌា(PASSAPP) ពណ៌ស ផ្លាកលេខ បាត់ដំបង 1AU-1398 ចំនួន០១គ្រឿង

-កង់បីឥណ្ឌា (PASSAPP) ពណ៌ក្រហម ផ្លាកលេខ បន្ទាយមានជ័យ 1S-7794  ចំនួន០១គ្រឿង 

-កង់បីឥណ្ឌា (PASSAPP) ពណ៌ស ផ្លាកលេខ ភ្នំពេញ 1KG-1827 ចំនួន០១គ្រឿង -រថយន្តម៉ាកលុចស៊ីស (LEXUS) ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2U-8866 ចំនួន០១គ្រឿងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕








No comments

Powered by Blogger.