តើពិតទេ!ល្បែងសុីសង ប្រភេទមាន់ជល់ និងអាប៉ោង បើកដំណើរជារៀងរាល់ថ្ងៃ សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ច និងអាជ្ញាធរ ក្នុងមូលដ្ឋាន!!


 កំពង់ធំ÷ ប្រជាពលរដ្ឋ បានរាយការណ៍ មកថា មានល្បែងសុីសងប្រភេទមាន់ជល់ និង អាប៉ោង បើកដំណើរជារៀងរាល់ថ្ងៃ មិនរំខានពីសមត្ថកិច្ច និង អាជ្ញាធរ ក្នុងមូលដ្ឋានឡើយ ។ នេះបើយោងតាមប្រភពព័ត៌មានមួយ ដែលអង្គភាពសារព័ត៌មានយើងទើបទទួលបាននៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។


ប្រភពបន្តអោយដឹងថា សង្វៀនមាន់ជល់ និង អាប៉ោង មួយនេះ បានបើកដំណើរការ ជាប្រចាំថ្ងៃ មានក្រុមញៀនល្បែងចូលលេងយ៉ាងច្រើនកុះករ  ឋិតនៅចំណុចភូមិត្រពាំងស្កែ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។




យើងដឹងហើយថា កន្លងទៅថ្នាក់ដឹកនាំតែងតែក្រើនរំព្ញកដល់ អាជ្ញាធរ និង សមត្ថកិច្ច ទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្រ្កាបរាល់បទល្មើស ល្បែងសុីសង គ្រប់ប្រភេទ ដែលកើតមានតាមបណ្តាភូមិស្រុក ខេត្តរបស់ខ្លួន។ ថ្នាក់ដឹកនាំ ធ្លាប់មានប្រសាសន៍ទៀតថា ល្បែងស៊ីសង គឺមានចំណេញអី ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ ។



ដូច្នេះ,បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងធ្វើការចុះផ្សាយ សង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ និងចុះប្រតិបត្តិការចុះបង្រ្កាបល្បែងសុីសង មួយនេះ ដើម្បី អនុវត្តន៍ អោយបានត្រឹមត្រូវតាមគោលនយោបាយទាំង៧ ចំនុចរបស់រាជរដ្ឋាភិបាល ដើម្បី ភូមិ ឃុំ មាន សុវត្តិភាព ៕





No comments

Powered by Blogger.