ចលនាយុវជនកម្ពុជា(១៥៧)នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ២គ្រួសាររស់នៅភូមិទួលប្រាសាទ..
បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត,នៅរសៀលថ្ងៃច័ន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយមើលឃើញសារព័ត៌មាន រស្មី ជាយដែន និងសារព័ត៌មាន Friday Daily News បានធ្វើការផ្សព្វផ្សាយរឿងពលរដ្ឋក្រីក្រ ២គ្រួសារមាន និងជំងឺប្រចាំកាយផងនោះលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក តៃ សង្វាពេជ្រ អនុប្រធាន តំណាងឱ្យលោក គង់ រិទ្ធា (ប្រធាន) ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងបានយកអំណោយចែកជូនលោកយាយ លោកតា ចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ ស្ថិតនៅភូមិទួលប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អំណោយរួមមានក្នុងមួយគ្រួសារទទួលបាន៖
១-អង្ករ៥០គីឡូក្រាម ចំនួន ០១បាវ
២-មីម៉ាៗ ចំនួន ០១កេសតូច
៣-ត្រីខ ចំនួន ០១យួរ (១០កំប៉ុង)
៤-ទឹកត្រីចំនួន ០១យួរ
៥-ទឹកសុីអុីវ ចំនួន ០១យួរ
៦-ប្រេងឆាដបកណ្តាល ចំនួន ០១ដប
៧-សាប៊ូរចំនួន ០១ថង់
៨-ស្ករស ចំនួន ០១គីឡូក្រាម
៩-អំបិលចំនួន ០១គីឡូក្រាម
១០-ប៊ីចេង ចំនួន ០១ថង់
១១-ទឹកបរិសុទ្ធចំនួន ៥យួរ
១២-ថវិកាចំនួន ៥០,០០០៛ ។
ដោយឡែក, ក្រុមការងារបានទទួលដំណឹងភ្លាមៗពីរក្រុមការងារភូមិមានអ៊ុំស្រីម្នាក់ពិការជេីងទាំងពីរ និងដៃកំរេីកមិនរួចមួយចំហៀង ដោយឃេីញជីវភាពពិបាក ភ្លាមៗក្រុមការងារបានរៃលុយគ្នាជូនគាត់ បានចំនួន ១១០,០០០រៀល និងសន្យានាំគ្រឿងឧបភោគបរិភោគជូនគាត់នៅចុងខែនេះ៕
Post a Comment