អាវុធហត្ថក្រុងប៉ោយប៉ែតបានកោះហៅម្ចាស់ទីតាំងល្បែងសុីសងអនឡាញខុសច្បាប់មួយកន្លែង បានយកឈ្មោះរបស់ថ្នាក់ដឹកនាំទៅកាងបទល្មើសរបស់ខ្លួន!!

 


បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំង អនឡាញខុសច្បាប់ មួយកន្លែង និងបានកោះហៅម្ចាស់ទីតាំងមួយនេះ ទៅសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយយកឈ្មោះ ថ្នាក់ដឹកនាំម្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ទៅកាងទីតាំងរកសុីបទល្មើសរបស់ខ្លួន។


កិច្ចប្រតិបត្តិការមួយនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចទីតាំងអនឡាញ ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។



សូមបញ្ជាក់ថា: ដោយយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា: ម្ចាស់ទីតាំងមួយនេះមានឈ្មោះ ចិន បានយកផ្ទះរបស់ខ្លួន បង្កប់បើកអនឡាញខុសច្បាប់ យ៉ាងរលូន ដោយបុគ្គលម្នាក់នេះ បានអួតក្តែងៗថា ទីតាំងមួយនេះជារបស់មេធំម្នាក់ បើមានកិច្ចការឬចង់សួរអ្វី អោយទាក់ទងទៅមេលើទៅ ត្រង់ចំណុចនេះ(អង្គភាពសារព័ត៌មានយើង សុំលាក់ឈ្មោះសិន)។


សូមរំលឹកថា នៅព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៤ លោក ចិន បានប្រាប់អោយដឹងថា ទីតាំងរបស់គាត់ ពិតជាមានបើកល្បែងអនឡាញមែនតែ បើកតិចតូចត្រឹម ៤ ទៅ ៥ ទូ តែប៉ុណ្ណោះ ហើយកន្លែងមួយនេះ ជារបស់មេ ដែលគាត់យកមកផ្ញើសិនតែប៉ុណ្ណោះ មិនមែនជារបស់គាត់ទេ ហើយទីតាំងមួយនេះ គឺជិតលក់អោយគេហើយ  ដែលគេទុកបម្រុងបើកធ្វើជាកន្លែងកាសុីណូទៀតផងដែរ។



យ៉ាងណាមិចគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេថា តើកម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតនិងមានចំណាត់ការផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងអនឡាញខុសច្បាប់មួយនេះតាមនីតិវិធីច្បាប់ ឬ បានត្រឹមអប់រំណែនាំ ក្រោយលួចបើកអនឡាញខុសច្បាប់ និង យកឈ្មោះរបស់ថ្នាក់ដឹកនាំ ទៅកាងបទល្មើសរបស់ខ្លួន។


ដោយយោងតាមប្រភពមួយផ្សេងទៀត បានអោយដឹងថា: ចំពោះករណីដូចខាងលើ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មិនបាន អនុវត្តន៍ តាមផ្លូវច្បាប់ចំពោះ បុគ្គលឈ្មោះ ចិន នេះឡើយ គឺបានត្រឹមអប់រំណែនាំ រួច អោយត្រលប់ទៅផ្ទះវិញតែប៉ុណ្ណោះ ។



ចំពោះករណីមួយនេះនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អង្គភាពសារព័ត៌មានរស្មីជាយដែនយើង មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទខលមិនចូល ៕








No comments

Powered by Blogger.