បែកធ្លាយខារ៉ាអូខេយីហោ រ៉ូយ៉ាល់ ខេធីវី លួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ប្រភេទទូរបាញ់ត្រីមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប!
បន្ទាយមានជ័យ៖ ជារៀងរាល់ថ្ងៃគេសង្កេតពលរដ្ឋខ្មែរជាច្រើននាំគ្នាចេញចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅក្នុងខារ៉ាអូខេមានយីហោ រ៉ូ យ៉ាល់ ខេធីវី ទីតាំងល្បែងស៊ីសងខាងលើស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា: ទីតាំងល្បែងមួយនេះទាំងថ្ងៃទាំងយប់គេឃើញមានពលរដ្ឋខ្មែរជាច្រើនបានចេញចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញ គេមិនទាន់ឃើញចុះធ្វើការអប់រំណែធ្វើកិច្ចសន្យានិងបង្ក្រាបឡើយ។
មហាជនកំពុងមានការងឿងឆ្ងល់ថា: តើទីតាំងយីហោ រ៉ូ យ៉ាល់ ខេធីវី មួយកន្លែងនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេ? ព្រោះទីតាំងមួយនេះនៅខាងមុខគេឃើញដាក់ស្លាកយីហោខារ៉ាអូខេតែខាងក្នុងបែរជាលួចលាក់បង្កប់ល្បែងស៊ីសងប្រភេទទូរបាញ់ត្រីទៅវិញ!
ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងនេះដែរ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្រុងប៉ោយប៉ែតតើលោកបានដឹងដែរឬទេ? ឬមួយដឹងហើយបែរជាធ្វើមិនដឹង! យើងដឹងហើយថាល្បែងស៊ីសងនាំមកនូវការវិនាសហិនហោចទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ អំពើចោលកម្មលួច ឆក់ ប្លន់.ល.។ មហាជន;ពួកគាត់ឆ្ងល់ថាចុះឯណាទៅគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឱ្យមន្ត្រីអនុវត្តនោះបាត់ទៅណាអស់ហើយ!!
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានរស្មីជាយដែនយើងមិនអាចសុំការបំភ្លឺពីម្ចាស់ រ៉ូ យ៉ាល់ ខារ៉ាអូខេ បាននោះទេ ដោយខលទូរសព្ធចូលហើយមានអ្នកទទួលតែគ្មានគ្នានិយាយ។
មហាជនសង្ឃឹមនិងជឿជាក់ថា: អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងក្រុងប៉ោយប៉ែត ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត និងជាស្នងការដ៏ស្នើមតែងតែប្រជាពលរដ្ឋគោរពស្រឡាញ់ សង្ឃឹមថាលោកនឹងចាត់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះជាក់ជាមិនខាន។
ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធការចុះផ្សាយនេះអង្គភាពសារព័ត៌មានគេហទំព័ររស្មីជាយដែនយើងរង់ចាំការបកស្រាយបំភ្លឺពីគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
Post a Comment