ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចូលរួម បើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាប់នៅព្រំដែនថៃ ដើម្បីប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន..


បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមាជ័យ បានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាប់នៅព្រំដែនថៃ ដើម្បីប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។

កិច្ចប្រជុំនេះដោយមានការចូលរួម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីជូប៊ុនអេង រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ អមដំណើរដោយរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ   លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។


ក្នុងកិច្ចប្រជុំនោះ លោកស្រីជូប៊ុនអេង  បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា យ៉ាងខ្លាំងនិងយកចិត្តទុកដាក់ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីមូលដ្ឋានដើម្បីការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។


លោកស្រីជូប៊ុនអេង  បានមានប្រសាសន៍បន្តទៀតថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្របានចាប់ផ្តើម ការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រង ការចេញ-ចូល របស់ជនបរទេស និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍​ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់​ ឬជនបរទេស មករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ជាទីបំផុត។


តែភ្ញៀនអន្តរជាតិស្របច្បាប់ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ​ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។


ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ដែរថា បំណងនៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយ ដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករនិងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ។


អភិសន្តិបណ្ឌិត ស សុខា បានបន្តឲ្យដឹងថា  បញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាគ្សានិងរកគនឹ្លះដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សនិងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅ ប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្តិភាពក្នុងការស្នាក់នៅឡើយ។


ហើយក្នុងចំណោមជនជាតិខ្មែរជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗបានរកឃើញថា ជនរងគ្រោះទាំងអស់នោះជួបប្រទះនៅបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។ 


អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ទៀតថា លោកសុំឲ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ។បន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយដើម្បីឲ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕







No comments

Powered by Blogger.