ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នងកម្ពស់..


 បន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៦ រោច ខែ មាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្ត៕


ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់វុធ គ្រប់ប្រភេទ អាជីវករ ពាណិជ្ជករជាច្រើនរូប។



អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ18mx36m មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ៕













No comments

Powered by Blogger.