លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត..


 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ៦ ខែមិនា  ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៣៨លានរៀល(សាមសិបប្រាំបីលានរៀល) ជូនដល់គ្រួសារសពចំនួន០៧នាក់ដូចខាងក្រោម:


១- លោកអនុសេនីយ៍ឯក ម៉ក់ វីដាដ នាយរងផ្នែក វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ទឹកប្រាក់ ៦,០០០,០០០រៀល។ 

២- លោកអនុសេនីយ៍ឯក ព្រឿង ពៅ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៣- លោកអនុសេនីយ៍ឯក ទន់ ញឹម

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៤- លោកអនុសេនីយ៍ឯក សុខ ម៉ៅ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៥- លោកអនុសេនីយ៍ត្រី ជឹម ពេជ្រ

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៦- លោកអនុសេនីយ៍ត្រី ឈិត ឆាន

(និវត្តជន)ទឹកប្រាក់៦,០០០,០០០រៀល។

៧- លោកស្រី ឆេង វន្នី ភរិយាលោកវរសេនីយ៍ត្រី ផាន់ ផែន នាយផ្នែក វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១ទឹកប្រាក់ ចំនួន២,០០០,០០០រៀល។



ដែលពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន រួមសហការី។



ថ្លែងនាឱកាសនោះ,លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា សំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។



លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា៖ ថវិកាដែលបានផ្តល់ជូននាពេលនេះ គឺជាថវិការបស់សមាគម មិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយរំលែកទុក្ខលំបាកឲ្យគ្នាទៅវិញទៅមកពេលដែលសមាជិក សមាជិការបស់សមាគមមិត្តនគរបាលជាតិមានធុរៈក្នុងគ្រួសារចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ក្នុងនោះសមាជិកឬសមាជិការបស់សមាគមមិត្តនគរបាលជាតិទទួលមរណភាពម្នាក់ទទួលបានថវិកាចំនួន៦.០០០.០០០រៀល (ប្រាំមួយលានរៀល) បើស្វាមីឬភរិយារបស់សមាជិកទទួលមរណភាព ទទួលបានថវិកាចំនួន២.០០០.០០០រៀល(ពីរលានរៀល)ផងដែរ៕










No comments

Powered by Blogger.