ចាងហ្វាងសារព័ត៌មានចំនួន២៦អង្គភាព នៅក្រុងប៉ោយប៉ែត ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើត ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ ២០២៤ នេះលោក វេន ប្រុស ចាងហ្វាង រស្មី ជាយដែន បានអញ្ជើញចូលរួម ក្នុងកម្មពិធីចុះអនុស្សារណ:យោគយល់គ្នា ឬហៅកាត់ជាភាសាបរទេសថា: MOU ជាមួយថ្នាក់ដឹកនាំនៃអង្គភាពសារព័ត៌មាន នានា ក្នុងក្រុងប៉ោយប៉ែត សរុបប្រមាណជា ២៦ អង្គភាព រួមគ្នា ជាក្រុមមួយ ដើម្បី "ប្រឆាំងព័ត៌មានក្លែងក្លាយ " ក្នុងគោលបំណង លើកកម្ពស់វិស័យសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តន៍តាម ក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ស្តី
ពីរបបសារព័ត៌មាន ផ្សាយតែព័ត៌មាន ពិត ហើយ ប្រឆាំងព័ត៌មានក្លែងក្លាយពីសំណាក់ក្រុមឬព័ត៌មាន ទាំងឡាយណា ដែលមានគោលបំណងទុច្ចរិត បំផ្លិចបំផ្លាញ កិត្តិយស និង កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ពិធីចុះអនុសារណ:យោគយល់គ្នានេះ ត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ខ្លឹមសារសំខាន់ៗដែលអង្គប្រជុំទទួលសម្រេចឯកភាព មានដូចខាងក្រោម÷
ពាក្យស្លោក “( រួមគិត រួមធ្វើ រួមការពារ )
១-ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង មនោគមន៍វិជ្ជា ចូលរួមថែរក្សាសុខសន្តិភាព នឹងអោយតម្លៃព័ត៌មានពិត ។
២-ត្រូវរក្សាខ្លឹមសារឯកជនភាពក្រុមមិនអោយបែកធ្លាយ (ករណីបែកធ្លាយសមីខ្លួនមានសិទ្ធចំណាត់ការតាមច្បាប់ជាធរមាន)។
៣-រួមគ្នា គៀងគរ ពាណិជ្ជករ ចូលរួមចុះអនុស្សារណៈ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនក្រុម និងអង្គភាព។
៤-ពង្រឹងតួនាទីសារព័ត៌មាន ការតម្រង់ទិស ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ។
៥-ពិគ្រោះពិភាក្សាយោបល់អោយគ្នាទៅវិញទៅមក រកដំណោះស្រាយបញ្ហាប្រឈម ចំពោះមុខ។
៦-ត្រូវមានទំនាក់ទំនងល្អ មានបដិសណ្ឋាកិច្ច កិច្ចសហប្រតិបត្តិការណ៍ ជាមួយថ្នាក់ដឹកនាំអាជ្ញាធរដែនដី។
៧-បណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន ។
៨-ផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញ ទៅ មកដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត។
៩-គៀងគរ សមាជិកថ្មី ដែលស្របតាមលក្ខ័ណ មានអាជ្ញាប័ណ្ណ ឯកសារអន្តរក្រសួង លើវិស័យព័ត៌មានក្នុងមូលដ្ឋាន។
១០-គៀងគរ សប្បុរសជន ចូលរួមធ្វើមនុស្សធម៌ ក្នុងសង្គម។
Post a Comment