ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអបាលខេត្តបន្ទាយមានជ័យ បានចេញ ស.ជ.ណ ជូនរដ្ឋបាលស្រុកមង្គលបូរី ចុះដោះស្រាយករណីពលរដ្ឋ៤គ្រួសារ បិទដីផ្លូវយកធ្វើជាកម្មសិទ្ធ

 


បន្ទាយមានជ័យ÷ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតលេខ២៥៣/២៤.ស.ជ.ណ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ចុះពិនិត្យ ស្រាវជ្រាវ និង ដោះស្រាយ រួចរាយការណ៍ពីលទ្ធផល ជូនរដ្ឋបាលខេត្តអោយបានឆាប់ ដើម្បីមានមូលដ្ឋាន ពិនិត្យនិងសម្រេច លើករណីឈ្មោះ ព្រឿន សារ៉ម និង លោក ព្រឿង ជុំ តំណាងប្រជាពលរដ្ឋ៥៧គ្រួសារ បានដាក់ពាក្យស្នើសុំអន្តរាគមន៍បើកផ្លូវឡើងវិញ ដែលលិខិតនេះបានធ្វើឡើង កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤។   បន្ទាប់ពី មានពលរដ្ឋចំនួន ០៤គ្រួសារ   បានធ្វើរបង ហ៊ុំព័ទ្ធយកដីផ្លូវ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិ គោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  ។


បន្ទាប់ពីតំណាងប្រជាពលរដ្ឋ ៥៧ គ្រួសារ បានដាក់ពាក្យស្នើសុំជួយអន្តរាគមន៍ បើកផ្លូវឡើង វិញ សង្កេតឃើញថា រដ្ឋបាលខេត្ត ដែលឋិតក្រោមការដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ជាអភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ លោកបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនបង្អង់ឬពន្យាពេលយូរឡើយ បានចេញ ស.ជ.ណ ជម្រាបជូនទៅកាន់លោកអភិបាលនៃគណអភិបាល ដើម្បីពិនិត្យ ស្រាវជ្រាវ និង ដោះស្រាយ រួចរាយការណ៍ពីលទ្ធផល ជូនរដ្ឋបាលខេត្តអោយបានឆាប់ ដើម្បីមានមូលដ្ឋាន ពិនិត្យនិងសម្រេច ។


កត្តានេះហើយបានធ្វើអោយប្រជាពលរដ្ឋ បាន ជឿជាក់ ព្រមទាំងសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាលខេត្ត ដោយបានកោតសរសើរថា សាកសម ជាថ្នាក់ដឹកនាំដ៏ល្អពិតៗក្នុងបេះដូងប្រជាជន ។

យ៉ាងណាមិញ ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា រដ្ឋបាលស្រុកមង្គលបូរី និង ពន្លឿនការដោះស្រាយ តាមលិខិតរបស់រដ្ឋបាលខេត្ត និងការដោះស្រាយ ប្រកបដោយ តម្លាភាព ទៀងត្រង់ ដើម្បីពួកគាត់ទទួលបានផ្លូវយកមកប្រើប្រាស់រួមគ្នាក្នុងសហគមន៍របស់ពួកគាត់វិញ ផងដែរ ៕










No comments

Powered by Blogger.