លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ការពារព្រំដែនគោកក្បាលស្ពាននៃវរ:៨៩១ បានដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យ តាមទីប្រជុំជន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ..

បន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២:៥០នាទីយប់។ និងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ការពារព្រំដែនគោកក្បាលស្ពាន នៃវរ:តូច៨៩១ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍រួមមាន លោកនាយរង និងមន្ត្រីសរុបចំនួន៧នាក់ អាវុធវែងខ្លី០៤ដើម ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមទីប្រជុំជន ភូមិក្បាលកោះ និងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេបន្ទាយមានជ័យ។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើត

ឡើងជាយថាហេតុ លទ្ធផលក្នុងការដើរល្បាតត្រួតពិនិត្យឃើញថាមានក្រុមបងតូច បងធំមួយចំនួនបានដើរលេងយប់កម្លាំងធ្វើការអប់រំ ណែនាំពួកគាត់កុំឱ្យដើរលេងយប់ជ្រៅពេញ។

ហើយឱ្យពួកគាត់ចូលផ្ទះដេក លទ្ធផលក្នុងការដើរល្បាតនេះត្រួតពិនិត្យឃើញថាមានភាពស្ងប់ស្ងាត់ធម្មតា និងបានបញ្ជប់នៅវេលាម៉ោង២និង៤៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤៕











No comments

Powered by Blogger.