សង្ស័យលោកវរសេនីយ៍ទោ ប៉ុន ឆាយដែន មេប៉ុស្តឹ៍៍នគររដ្ឋបាលសង្កាត់អូរជ្រៅត្រូវថ្នាំសណ្ដំរបស់ក្រុមមេល្បែងហើយមើលទៅ!! ទើបមិនហ៊ានបង្ក្រាប បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់!!
បន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៍ថា៖ មាន ទីតាំងល្បែងសុីសងខុសច្បាប់ដែលគេនិយមហៅថាល្បែង (យូគី) ទីតាំងល្បែងមួយកន្លែងនេះនៅខាងក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅភូមិក្បាលស្ពាន ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឯលោកវរសេនីយ៍ទោ ប៉ុន ឆាយដែន មេប៉ុស្តឹ៍៍នគររដ្ឋបាលសង្កាត់អូរជ្រៅវិញ អង្គភាពសារព័ត៌មាន រស្មី ជាយដែន បានរាយការណ៍ជូនលោកតាមរយ:តេលេក្រាមបានបើកមើលហើយតែមិនឆ្លើយតប!!
ល្បែងសុីសងយូគីខុសច្បាប់ខាងលើនេះ បើកឱ្យក្រុមអ្នកញៀនល្បែងលេងជារៀងរាល់យប់ថ្ងៃ តែលោកមេប៉ុស្តិ៍អូរជ្រៅ បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការ បង្ក្រាប។
បញ្ជាក់; ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ ដែលមានទីតាំងនៅខាងលើ ធ្វើឱ្យពលរដ្ឋរស់នៅក្បែរទីនោះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវអំពើចោរកម្មដូចជា: លួច.ឆក់.ប្លន់.និងអំពើហិង្សារ.ក្នុងគ្រួសារ.បទល្មើសផ្សេងៗ.ល.។
ជុំវិញបញ្ហាល្បែងសុីសងនេះដែរ ពលរដ្ឋសូមសំណូមពរដល់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត គឺជាខណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងលោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងរបង្រ្កាប! ទីតាំងល្បែងសុីសងខុសច្បាប់នេះផងទាន។ ដើម្បីអនុវត្តតាម គោលនយោបាយទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដាក់ចេញដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត៕
Post a Comment