បណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈហ្វេកប៊ុករបស់លោកចេញសារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary យករូបលោកទៅតាំងជា Profile នៅខាងក្រោម..

 


សារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary ដែលបានប្រើរូបថតរបស់ខ្ញុំ! នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង។



ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ មេត្តាជ្រាបថា ៖ Telegram ដែលមានឈ្មោះ “Sary” ពុំមែនជាតេឡេក្រាមរបស់ខ្ញុំទេ បើទោះបីតេឡេក្រាមនោះ ប្រើរូបថតខ្ញុំក៏ដោយ។



ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំ ទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។


ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា សម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ មានតែមួយប៉ុណ្ណោះ និងមានឈ្មោះថា “Touch Vannak” ដោយប្រើលេខទូរសព្ទ (+855 70 855 456) ព្រមទាំងមានសញ្ញាប៊្លូធីចពីក្រោយឈ្មោះថែមទៀតផង។


អាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំ ឬចាញ់បោកជនខិលខូចដោយប្រការណាមួយនោះ៕ សូមអរគុណ






No comments

Powered by Blogger.