រដ្ឋមន្រ្តីក្រសួងការពារជាតិ ចេញសេចក្តីសម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធារូបនោះបាញ់បោះសេរី
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះបានបាញ់បោះសេរីដោយផ្ទុះអាវុធចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនភ្លាមៗ៕
Post a Comment