មន្ត្រីគយនិងរដ្ឋាករនៅច្រកទ្វាអន្ដជាតិប៉ោយប៉ែតអនុវត្តច្បាប់ត្រូវប៉ះទង្គិចជាមួយកម្មករអូសរទេះបង្កើតជាហឹង្សា ផ្អើលអស់ឋានទាំងបី..

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋាករម្នាក់បានរបួសដៃដោយកម្មករអូសរទេះខាំនៅពេលដែលឃាត់ទំនិញគេចពន្ធបង្កជាហឹង្សាដែលកើតឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

មន្ត្រីគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់បានបង្ហាញរបួសកំភួនដៃខាងស្តាំដោយកម្មករអូសរទេះខាំដៃនៅពេលដែលទប់ស្កាត់ទំនិញគេចពន្ធដែលដឹកតាមរទេះអូសចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានការតវ៉ា២ថ្ងៃជាប់គ្នា។

មន្ត្រីគយនិងរដ្ឋាករដែលរងការខាំដៃពីកម្មករអូសរទេះបានប្រាប់ថា៖នៅពេលដែលធ្វើការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាភារកិច្ចប្រមូលពន្ធជូនរដ្ឋត្រូវបានកម្មករអូសរទេះបានជេប្រមាណគ្រប់បែបយ៉ាងរហូតខាំដៃស្នាក់ស្នាមរបួសដៃម្ខាងនៅពេលរឹតបណ្តឹងការត្រួតពិនិត្យជាប់ពន្ធដែលកម្មករអូសរទេះនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានឃាត់ទំនិញអនុវត្តតាមច្បាប់។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា៖នៅពេលដែលមន្ត្រីគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតរឹតបណ្តឹងការត្រួតពិនិត្យទំនិញគេចពន្ធគឺមានការតវ៉ារយៈពេល២ថ្ងៃមកហើយនៅពេលមានការទប់ស្កាត់មិនអោយទំនិញនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយអនុញ្ញាតិតែសម្ភារៈប្រើ់ប្រាស់ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ដែលដឹកតាមរទេះដោយឡែកទំនិញត្រូវបានអនុញ្ញាតិអោយដឹកចេញ.ចូលបង់ពន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅពេលកម្មករអូសរទេះធ្វើការតវ៉ារហូតមានហឹង្សាទៅលើកម្លាំងចម្រុះបណ្តាលអោយមន្ត្រីគយនិងរដ្ឋាករម្នាក់របួសដៃដោយកម្មករអួសរទេះខាំដៃ នៅពេលដែលកំពុងអនុវត្តការងារទប់ស្កាត់ទំនិញគេចដែលកម្មករអូសរទេះលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានទប់ស្កាត់មិនអោយនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយរាល់ទំនិញត្រូវនាំចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់។

បើយោងតាមវិដេអូរបែកធ្លាយជាច្រើននៅកម្មករអូសរទេះលើកឡើងស្នើអោយប្រធានគយនិងរដ្ឋករមេត្ដាជួយនែនាំនៅមន្ត្រីគយម្នាក់ត្រូវជាប្អូននោះផងដែល។

ជាចុងក្រោយប្រជាពលរដ្ឋជាកម្មកអូសរទេះស្នើសុំដល់ប្រធានគយនិងរដ្ឋករនៅច្រកទ្វាអន្ដជាតិប៉ោយប៉ែតមេត្តាជួយរកដំណោះស្រាយ ដោយ ភាព ឈ្នះ ឈ្នះ ជ្រកម្លប់សន្ដិតភាព ។ (គួររំលឹកថាកម្មករជានារីរងរបួសយ៉ាងដំណំ)៕












No comments

Powered by Blogger.