ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិទូកមាស មហាជនដាក់ការសង្ស័យថា! សមត្ថកិច្ចក្នុងមូលដ្ឋានបានទទួលលាភសក្ការៈ ពីម្ចាស់បនល្បែងហើយមើលទៅ ទើបមិនបង្ក្រាប!!

ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា, មានតាំងល្បែងស៊ីសងប្រភេទ(មាន់ជល់តាមអនឡាញ)ទីតាំងល្បែងសុីសងខាងលើ ស្ថិតនៅភូមិទូកមាស ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បែជារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ទុកឱ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាលេងយ៉ាងអនាធិបតេយ្យ ។

ប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានដាក់ការសង្ស័យថា" អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នងមូលដ្ឋានសង្ស័យ កំពុងសម្ងំទទួលលាភសក្ការៈ ពីម្ចាស់បនល្បែងមួយកន្លែងនេះហើយមើលទៅ! ទើបបណ្ដែតបណ្ដោយ ឱ្យក្រុមអ្នកញៀនល្បែងសុីសងប្រភេទ(មាន់ជល់តាមអនឡាញ)លេងគគ្រឹកគគ្រេង គ្មានការបង្រ្កាប និងទប់ស្កាត់ទាល់តែសោះ ។

ប្រភពដដែលបានបន្តថា!! ក្តីកង្វល់របស់ពលរដ្ឋរស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង បញ្ហាអសន្តិសុខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន ។

មហាជន ទូទៅ សំណូមពរដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាល ខេត្តកំពត សូមជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាបទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញ មួយកន្លែងក្នុងមូលដ្ឋានខាងលើនេះ ជាបន្ទាន់ផង ។

ជុំវិញ,ការចុះផ្សាយខាងលើ អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ គ្រាន់តែជា កញ្ចក់ ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និង រង់ចាំការឆ្លើយ បំភ្លឺគ្រប់បុគ្គល ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ៕ សូមអរគុណ៕






No comments

Powered by Blogger.