ក្មេងទំនេីង៤នាក់ ត្រូវកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាស្ថានទម្ងន់ទោស..


បន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាជ្រាវឃាត់ខ្លួនក្មេងទំនេីងចំនួន៤នាក់ ១.ឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២.ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៤.ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចសាលារៀនជីវិតថ្មី ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ។ ការឃាត់ខ្លួននេះយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ រិន រីន(ជូ) ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូទៅយកប្អូននៅសាលារៀនញ៉ូឡាយ ក្រុងប៉ោយប៉ែត ស្រាប់តែមានក្មេងស្ទាវ០១ក្រុម មានគ្នាប្រហែល៦នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងចំណោមនោះជនរងគ្រោះស្គាល់ជនសង្ស័យម្នាក់ឈ្មោះ លាភ បាននាំគ្នាចុះពីលើម៉ូតូរត់សំដៅមកលើជនរងគ្រោះ ហើយបានយកខ្សែក្រវ៉ាត់វាយមកលើជនរងគ្រោះ០១ខ្សែក្រវ៉ាត់ បណ្តាលឱ្យបែកក្បាលហូរឈាម ហេីយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុង បានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាក្មេងទំនេីងទាំងនោះ រហូតដល់វេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៤ ខែឧសភា កម្លាំងឃាត់ខ្លួនក្មេងទំនេីងបានចំនួន៤នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាង ហើយនាំមកមូលដ្ឋានក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ 

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ក្មេងទំនេីងទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាប្រេីហិង្សាដោយយកខ្សែក្រវ៉ាត់វាយទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ ២០២៤នេះ អនុវត្តតាមនីតិវិធី ៕





No comments

Powered by Blogger.