ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្លាយជាកន្លែងមុខរបររកលុយ ប្រចាំខែ ប្រចាំឆ្នាំ របស់លោកវរសេនីយ៍ឯក ឃួន ឬទ្ធិ ពីក្រុមម៉ូតូឌុប និងរត់ម៉ូតូផាស្អាប់!!

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឱ្យរៀបចំសណ្តាប់ធ្នាប់កុំឱ្យមានភាពរញ៉េរញ៉ៃ ត្រូវហាមឃាត់ម៉ូតូឌុប និងម៉ូតូផាសស្អាប់ (pass app) មិនឱ្យមកចាប់ភ្ញៀវនៅមុខច្រកអន្តរជាតិទៀតទេ ដើម្បីកុំឱ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ អុីចំ រើន គឺមិនអោយក្រុមម៉ូតូមកចាប់ភ្ញៀវនៅមុខច្រកទ្វាបានទៀតទេ គឺតំរូវឱ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឱ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃ ។

យ៉ាងណាមិញ ការដាក់បទបញ្ជារនេះ ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែការប្រមូលលុយដាក់ខែ ចូលហោប៉ៅតាមរយៈលោក (ឃួន ឬទ្ធិ) ពីម៉ូតូឌុប និងម៉ូតូផាសស្អាប់ (pass app) ជាប្រចាំខែ ទើបមិនខ្វាយខ្វល់ពីមុខមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងបទបញ្ជាលោក អុី ចំរើន ។

បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលបញ្ជាមេមិនធំជាងលុយហើយមើលទៅ!! បានជាមន្រ្តីក្រោមឱវាទមិនអនុវត្តន៍តាមបទបញ្ជាទាល់តែសោះ ។

បើតាមការរៀបរាប់ពីក្រុមម៉ូតូឌុប និងម៉ូតូផាស្អាប់ (pass app) មូលហេតុដែលគាត់បានចូលមកដឹកភ្ញៀវនៅក្នុងមុខច្រកនេះបានដោយរលូន គឺតំរូវឱ្យពួកគាត់បង់លុយជាប្រចាំខែចំនួន១នាក់(ម៉ូតូ១គ្រឿង)ចំនួន២៥០០បាត (ពីរពាន់បាត) ទៅ៣០០០បាត (បីពាន់បាត) ក្នុងមួយខែៗ រឺលើសពីនេះ។ មានទាំងក្រុមម៉ូតូឌុប (VlP) 5000បាត (ប្រាំពាន់បាត) ទៅ6000បាត (ប្រាំមួយពាន់បាត) រត់ដោយសេរីទៅ ឱ្យលោកវរសេនីយ៍ឯក( ឃួន ឬទ្ធិ)ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឱ្យម៉ូតូចូលដឹកភ្ញៀវបាន ។ 

ដូចនេះហើយបានជាក្រុមអ្នករត់ម៉ូតូទាំងនោះ មិនខ្លាចញញើតអ្វីទាំងអស់ ដោយសារតែមានការបង់លុយជាប្រចាំខែ ទើបហ៊ានចូលមកចាប់ម៉ូយនឹងចតចាំភ្ញៀវនៅមុខច្រកអន្តរជាតិប៉ោយប៉ែតយ៉ាងអាណាធិប្បតេយ្យដោយមិនខ្លាចបទបញ្ជា លោក អុី ចំរើនទាល់តែសោះ ។

ប្រជាពលរដ្ឋក៏មានការត្អូញត្អែរពីតំលៃម៉ូតូឌុប នឹងម៉ូតូផាស្អាប់ គឺមានការឡើងថ្លៃខ្លាំង ។ នេះក៏ដោយសារក្រុមម៉ូតូត្រូវចំណាយលុយដាក់ខែ ជាប្រចាំខែ ទៅឱ្យលោក វរសេនីយ៍ឯក ឃួន ឬទ្ធិ ទើបបែបនេះ ។ ពាក់ព័ន្ធការចុះផ្សាយខាងលើនេះរអង្គភាពសារព័ត៌មាន រស្មី ជាដែន បានខលតាមទូរសព្ទដើម្បីសូមការបំភ្លឺពីលោក ឃួន ឬទ្ធ លោកបានប្រាប់ថាចាំសួរទៅផ្នែករបស់លោកសិន ។

សូមសំណូមពរឯកឧត្តម សុខ វាសនា អគនាយកនៃអគនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃមេត្តាចុះពិនិត្យនឹងដុសក្អែលមន្រ្តីក្រោមឱវាទផង ព្រោះតែលុយដាក់ខែពីក្រុមម៉ូតូ ធ្វើឱ្យមានភាពរញ៉ែរញ៉ៃនៅមុខច្រកទ្វារអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រោះតែមន្ត្រីមួយក្តាប់តូចអស់ទាំងនេះ ៕

សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានយើង តែងតែ ធ្វើការផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយការផ្សព្វផ្សាយនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង គ្រប់ទិដ្ឋភាព ឬជាព្រាបសារពីរាជរដ្ឋាភិបាល ទៅកាន់ ប្រជាពលរដ្ឋ និង នាំយកពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនា គ្មានចេតនា ជាន់ពន្លិចបុគ្គល ឬ ស្ថាប័ន ណាឡើយ ៕







No comments

Powered by Blogger.