ក្រុងបាវិត កាស៊ីណូ គ្មានយីហោមួយកន្លែង ឋិតក្នុង

 

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤  យោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត  ម្ចាស់ កាស៊ីណូ គ្មានយីហោមួយកន្លែង ឋិតក្នុង  ភូមិទួលកន្តើយ នៅ ច្រកទ្វេភាគី ព្រំដែន ធ្លក បើកដំណើរការ ឲ្យពលរដ្ឋខ្មែរ ពី គ្រប់ទិសទី និង ជនជាតិ វៀតណាម ទាំងគ្មានលិខិតឆ្លងដែន និង អត់លិខិតឆ្លងដែន  ចេញ-ចូល ទឹកដីកម្ពុជា យ៉ាងអាណាធិបតេយ្យ គ្មានការត្រួតពិនិត្យ ពីសមត្ថកិច្ច របស់ប្រទេសកម្ពុជាយើងឡើយ ដើម្បី ចូល ទៅលេងល្បែង ជល់មាន់ ទ្រង់ទ្រាយ ធំ យ៉ាងពពាក់ពពូន គ្មាន ញញើត អជ្ញាធរ ពាក់ព័ន្ធ ក្រុងបាវិត ក្នុងស្វាយរៀង នោះទេ  ។ 

ក្នុងនោះ ត្រូវបានមហាជនលើកឡើងថា ប្រសិនបើ ជនជាតិវៀតណាមទាំងនោះ ចេញចូលកម្ពុជា ដោយសេរី ពុំមានការត្រួតពិនិត្យ ពីអាជ្ញាធរកម្ពុជា ដើម្បីចូលទៅលេងល្បែងក្នុងទីតាំងមួយនេះ ហើយបើសិនពួកគេ ឆ្លៀតឱកាស ចរាចរណ៍ បទល្មើសផ្សេងៗ ដូចជា ជួញដូរ អាវុធ ឬគ្រឿង ញៀន ចូលមកកម្ពុជា  តើអ្នកណាជាអ្នកទទួលខុសត្រូវលើបញ្ហាមួយនេះ?

ពាក់ព័ន្ធករណីនេះ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច ថ្នាក់ សង្កាត់ ព្រមទាំង សមត្ថកិច្ច ថ្នាក់ក្រុងបាវិត មិនទាន់ឃើញ មានចំណាត់ការណាមួយឡើយ ក្នុងការទប់ស្កាត់ ឬ ត្រួតពិនិត្យ ការឆ្លងដែនរបស់ជនជាតិវៀតណាម មុនអនុញាត អោយ ចូលកម្ពុជានោះទេ ។  រីឯកាស៊ីណូ គ្មានយីហោ ដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ  មួយនេះ កំពុងដំណើរការយ៉ាងលូន គ្មានអាជ្ញាធរ ណា ចុះបង្រ្កាប ឡើយ ។  ហើយ កាស៊ីណូ អត់ស្លាក យីហោ មួយនេះ ត្រូវបានប្រភពទម្លាយថា  គឺ មានខ្នងបង្អែកដ៏រឹងមាំ នៅ ពីក្រោយ និង បានបង់លុយ ទៅអោយ អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ មួយចំនួនតូចក្នុងមូលដ្ឋាន ដើម្បី  ចាំជួយថែរក្សា និង បិទបាំង ទើប បុគ្គល រូប នេះ អាច ធ្វើ អ្វីៗ តាមតែ អំពើ ចិត្ត បែបនេះ »។ នេះបើយោង តាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន យើង ទើបទទួលបាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

(តាមការធ្វើបទសម្ភាសពី) លោក ហែម វណ្ណារិទ្ធ អធិការក្រុងបាវិត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានអោយដឹង បើរឿងកាសុីណូ គាត់មិនអោយអាជ្ញាប័ណ្ណយើងដឹងទេ ទាល់តែលោកអ្នកសារព័ត៌មានទាក់ទងទៅនគរបាលបទល្មើសល្បែង ទីតាំងគាត់នៅABA ក្រុងបាវិត រឿងផ្លាកយីហោក៏មិនដឹងដែល រឿងអាជ្ញាប័ណ្ណ ត្រូវសួរសាលាក្រុងបានដឹង លោកបានបន្ថែមថា លោកសារព័ត៌មាន ត្រូវទំនាក់ទំនងទៅ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ធ្លក តែបើមិនស្គាល់លោកក៏មិនដឹងដែរ។

ពលរដ្ឋស្នើសុំលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាល ស្វាយរៀង និង លោក ប៉េង ពោធិ៍ សា អភិបាលខេត្ត ស្វាយរៀង ពិនិត្យផង ចំពោះករណីមួយនេះ ព្រោះប្រភពព័ត៌មាន បានលើកឡើងថា បច្ចុប្បន្ន.ប្រជាពលរដ្ឋ ខ្មែរ និង ជនជាតិ វៀតណាម មួយចំនួន បាននាំគ្នា  សម្រុកចូល លេងល្បែង ជល់មាន់ និង ល្បែងផ្សេងៗ ជាច្រើន ប្រភេទទៀត យ៉ាងភ្លូកទឹកភ្លូកដី បែរជា មិនទាន់ ឃើញមានការទប់ស្កាត់ ពី ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀង ឡើយ ។

មជ្ឈដ្ឋាន ខាងក្រៅ.! និង ពលរដ្ឋ ក្នុងមូលដ្ឋាន នៅ ភូមិ ទួលកន្តើយ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត បានអំពាវនាវ ដល់ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ទេីបឡេីងកាន់តំណែង ថ្មីៗ សូមពិនិត្យឡើង វិញ ចំពោះ កាស៊ីណូ អត់ ផ្លាក យីហោ នៅ ភូមិទួលកន្តើយ ខេត្ត ស្វាយរៀង ដែលកំពុង ទទួលបាន ផលប្រយោជន៍ ពីការ បើកដៃ ឲ្យ ពលរដ្ឋ ខ្មែរ និង ជនជាតិ វៀតណាម មានលិខិតឆ្លងដែនខ្លះ និង អត់លិខិតឆ្លងដែន ចូល លេង ល្បែង បញ្ជាល់មាន់ ចាក់ភ្នាល់ ស៊ីសង ខុសច្បាប់ យ៉ាងគំហុក ឡើងវិញ ហើយ ទោះដឹងថា ការបើកដៃអោយពលរដ្ឋខ្មែរ ចូលលេងល្បែង គឺជាការបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៏ដោយ  ។

ចំពោះបញ្ហានេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាន នគរបាលខេត្ត ស្វាយរៀង និង លោក ប៉េង ពោធិ៍ សា អភិបាលខេត្ត ស្វាយរៀង មិនទាន់ ចាត់វិធានការ បង្ក្រាប ទប់ស្កាត់ ទង្វើ មិន ប្រក្រតី ទាំងនេះឡើយ បែរជាបណ្តែតបណ្តោយ អោយ អាជ្ញាធរ និង នគរបាល  នៅ ប៉ុស្តិ៍នគរបាល ការពារ ព្រំដែន ធ្លក ព្រមទាំង ស្ថាប័នពាក់ព័ន្ធក្នុងភូមិសាស្ត្រមួយនេះ ធ្វើតាមតែអំពើចិត្ត ។

ប្រការនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុង ភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុង បាវិត មានការព្រួយបារម្ភ យ៉ាងខ្លាំង ពី បញ្ហា អសន្តិសុខ សង្គម អំពើ ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា ក្នុង គ្រួសារ និង បទល្មើស ផ្សេងៗ  ដែលសកម្មទាំងនេះ កំពុងបំពាន គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៧ ចំណុច ដែល ដាក់ ចេញ ដោយ ក្រសួង មហាផ្ទៃ ។

ជុំវិញករណីដូចខាងលើ នៅរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ដដែលនេះ សារព័ត៌មាន យើង  បានព្យាយាម ទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺ តែខលចូលជាច្រើនសារ គឺលោកមិនលើកនោះទេ  

សូមបញ្ជាក់ថា, អ្នកសារព័ត៌មាន គ្រាន់តែ ជាព្រាបនាំ សារ ពី ប្រជាពលរដ្ឋ និង ថ្នាក់ក្រោម ជាតិ ទៅ រាជរដ្ឋាភិបាល និងនាំពីរាជរដ្ឋាភិបាល ទៅថ្នាក់ក្រោម ជាតិ ព្រមទាំងប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយ រិះគន់ ក្នុងន័យស្ថាបនា គ្មាន ចេតនា ជាន់ពន្លិច ស្ថាប័ន ពាក់ព័ន្ធ ណា ឡើយ អង្គភាព សារព័ត៌មាន យើងខ្ញុំ រងចាំ ការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោង ធ្វើការ

តាមច្បាប់ ស្តីពី របបសារព័ត៌មាន ក្នុង ព្រះរាជាណាចក្រ កម្ពុជា ៕














No comments

Powered by Blogger.