ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត អាណត្តិទី៤
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងប៉ោយប៉ែតអាណត្តិទី៤ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាក្រុងប៉ោយប៉ែត។
ប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញឲ្យមន្ត្រីច្រកចេញចូលតែមួយក្រុងខិតខំបំរើសេវាកម្ម ជូនពលរដ្ឋ ដោយកន្លងមកការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត បំរើសេវាកម្មជូនប្រជាពលរដ្ឋមានអ្នកខមិនច្រើនទាក់ទងព័ត៌មានផ្តល់សេវាកម្ម តែមិនសូវមានអ្នកឆ្លើយតប ខ្លះខមិនថាធ្វើមានការយឺតយ៉ាវ ធ្វើមួយខែមិនទាន់បាន និងប្រជាពលរដ្ឋខលទូរស័ព្ទ មកកាន់ច្រកចេញចូលតែមួយក៏មិនមានអ្នកលើក។ ហើយរាល់ការស្នើសុំ សៀវភៅបំរើសេវាកម្មផ្សេងៗ ត្រូវធ្វើរបាយការណ៍ស្នើសុំ ទុកដើម្បីកុំឲ្យមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្មជូនពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បន្ថែមថា ក្រុងប៉ោយប៉ែត ក្នុងមួយថ្ងៃៗ មានករណីគ្រោះថ្នាក់ច្រើនមិនតិចជាង៣ករណីក្នុងមួយថ្ងៃ មានរបួស មានបាត់បង់ជិវិត សូមឲ្យអាជ្ញាធរសមត្ថកិច្ចជំនាញជួយពង្រឹងឲ្យម៉ូតូដាក់កញ្ចក់ ពាក់មួកការពារ និងអនុវត្តច្បាប់។
ចំណែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទាំងអាជ្ញាធរ និងសមត្ថកិច្ចបង្កើតក្រុមការងារចល័តឲ្យបានច្រើន រក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបគោលការណ៍ទាំង៧ចំណុចរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ត្រូវបានប្រកាសលោក ឈឹម គន្ធា ជាប្រធានជំនួសក្នុងអណត្តិទី៤ មានចំនួន១៩រូប អ្នកចាស់មាន៦រូប និងអ្នកថ្មី១៣រូប មកពីគណបក្សចំនួន៣៕
Post a Comment